ព័ត៌មានអន្តរជាតិ

ក្រុមប្រឹក្សាសន្តិសុខ សហប្រជាជាតិ បោះឆ្នោតជ្រើសរើសចៅក្រម​ មកពីប្រេស៊ីល ឲ្យកាន់មុខតំណែង នៅតុលាការយុត្តិធម៌អន្តរជាតិ

អ.ស.ប៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២ថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃសុក្រដែលកិច្ចប្រជុំដោយឯករាជ្យ ប៉ុន្តែស្របគ្នាជាមួយមហាសន្និបាត បានជ្រើសរើសលោក Leonardo Nemer Caldeira Brant មកពីប្រទេសប្រេស៊ីល ទៅកាន់តំណែង នៅតុលាការយុត្តិធម៌អន្តរជាតិ រហូតដល់ថ្ងៃទី ៥ខែកុម្ភៈឆ្នាំ២០២៧ ។

លោក Brant នឹងបម្រើការឱ្យមានប្រសិទ្ធិភាពភ្លាមៗ ដោយបំពេញកន្លែងទំនេរ ដែលបណ្តាលមកពីការទទួលមរណភាព របស់ចៅក្រម Antonio Augusto Cancado Trindade មកពីប្រទេសប្រេស៊ីល កាលពីថ្ងៃទី២៩ ខែឧសភា ។

គួរបញ្ជាក់ថា ស្ថិតនៅក្រោមលក្ខខណ្ឌនៃលក្ខន្តិកៈរបស់តុលាការ បេក្ខជនដែលទទួលបានសំឡេងគាំទ្រភាគច្រើន ដាច់ខាតទាំងនៅក្នុងក្រុមប្រឹក្សាសន្តិសុខ និងមហាសន្និបាតត្រូវបានចាត់ទុកថា ជាការបោះឆ្នោត ។

នៅក្នុងក្រុមប្រឹក្សាសន្តិសុខ ការបោះឆ្នោតចំនួន៨ បង្កើតបានជាសំឡេងភាគច្រើនដាច់ខាត ហើយគ្មានការបែងចែករវាងសមាជិកអចិន្ត្រៃយ៍ និងសមាជិកមិនអចិន្ត្រៃយ៍ឡើយ ។ ផ្ទុយទៅវិញ រដ្ឋជាសមាជិកទាំង១៩៣ នៅក្នុងមហាសន្និបាត គឺជាអ្នកបោះឆ្នោត ។ តាមករណីនោះ សម្រាប់ការបោះឆ្នោត ៩៧សំឡេង បង្កើតបានជាសំឡេងភាគច្រើនដាច់ខាត នៅក្នុងមហាសន្និបាត ។

តុលាការយុត្តិធម៌អន្តរជាតិ ដែលមានមូលដ្ឋាននៅទីក្រុងឡាអេ គឺជាស្ថាប័នដ៏សំខាន់មួយ របស់អង្គការសហប្រជាជាតិ ។ ត្រូវបានគេស្គាល់ផងដែរថា ជាតុលាការពិភពលោក តុលាការនេះវិនិច្ឆ័យវិវាទផ្លូវច្បាប់ រវាងរដ្ឋ និងផ្តល់យោបល់ប្រឹក្សា លើសំណួរផ្លូវច្បាប់ដែលដាក់ដោយស្ថាប័ន ឬទីភ្នាក់ងារអង្គការសហប្រជាជាតិផ្សេងទៀត ។

គេបានដឹងថា តុលាការមានចៅក្រមចំនួន១៥រូប ដោយចៅក្រម៥រូប ត្រូវបានបោះឆ្នោតជ្រើសរើសជារៀងរាល់ ៣ឆ្នាំម្តង ។ ក្នុងករណីមរណភាព ឬតំណែងទំនេរផ្សេងទៀត ចៅក្រមត្រូវបានជ្រើសរើស សម្រាប់អាណត្តិដែលនៅសល់ ៕​ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top