ព័ត៌មានអន្តរជាតិ

ចិននាំចូលប្រេងឆៅកើនឡើងខ្លាំង ដល់់ទៅជាង១០លានតោន ក្នុងមួយថ្ងៃ

បរទេស៖ចិនដែលជាអ្នកនាំចូលប្រេងឆៅច្រើនជាងគេបំផុតលើពិភពលោកនោះត្រូវបានគេដឹងថាបានបន្តធ្វើការបញ្ជាទិញប្រេងឆៅយ៉ាងច្រើនសន្ធឹកថែមទៀតកាលពីខែតុលាដែលមានចំនួនសរុបដល់ទៅ៤៣,១៤លានតោន
ឬប្រហែលជា១០,២លានតោនជារៀងរាល់ថ្ងៃ។

ទិន្នន័យដែលត្រូវបានបង្ហាញដោយសារអជ្ញាធរពន្ធគយរបស់ប្រទេសចិនកាលពីថ្ងៃចន្ទបានបង្ហាញទៀតដែរថាទំហំនៃការនាំចូលកាលពីខែតុលាគឺស្ថិតនៅក្នុងអត្រាកំណើនដល់ទៅ៤ភាគរយច្រើនជាងគេកាលពីខែកញ្ញានិងខ្ពស់ខ្លាំង
ជាងខែណាណាទាំងអស់គិតចាប់តាំងតែពីខឧសភា។

កាលពីខែកញ្ញារដ្ឋាភិបាលទីក្រុងប៉េកាំងបានប្រកាសក្នុងការបង្កើនការនាំចេញប្រេងឆៅដែលបូមចេញពីទីតាំងរុករករបស់ខ្លួនផងដែរដែលមានចំនួនទៅដល់១៥លានតោនជារៀងរាល់ថ្ងៃតាមផែនការនិងអាចចាប់ផ្តើមដំណើរការ
អនុវត្តកិច្ចការងារនេះចាប់ពីត្រីមាសទី១ឆ្នាំក្រោយនេះតទៅហើយ។

ទោះបីជាយ៉ាងណាក្តីគេក៏បានដឹងដែរថាទំហំនៃការនាំចេញប្រេងឆៅរបស់ប្រទេសចិនគឺមានការធ្លាក់ចុះដល់ទៅ៤៣ភាគរយកាលពីខែតុលាកន្លងមកធៀបទៅនឹងតួលេខដែលនាំចេញកាលពីខែកញ្ញា៕

ប្រែសម្រួល៖ស៊ុនលី

To Top