ព័ត៌មានអន្តរជាតិ

Update ៖ ក្រុមអ្នកជួយសង្គ្រោះអ៊ីរ៉ាក់ បន្តរុករកអ្នកបាត់ខ្លួន ១១នាក់ នៅក្នុងពេលមានអគ្គីភ័យ កើតឡើងនៅក្នុងអគារ ៣ជាន់នៅក្រុងបាដាដ

បាដាដ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ថា ក្រុមជួយសង្គ្រោះអ៊ីរ៉ាក់នៅថ្ងៃចន្ទនេះ បន្តស្វែងរកអ្នកបាត់ខ្លួន ចំនួន១១នាក់ ដែលគេជឿថា ត្រូវបានកប់នៅក្នុងគំនរបាក់បែក នៃអគារមួយ ដែលត្រូវបានឆាបឆេះ ដោយភ្លើងដ៏ធំ កាលពីថ្ងៃអាទិត្យ នៅកណ្តាលទីក្រុងបាដាដ ។

លោក Mohsen Kadhim ជំនួយការអគ្គនាយកការពារជន ស៊ីវិលអ៊ីរ៉ាក់ បានលើកឡើងថា អគ្គីភ័យដ៏ធំបានឆាបឆេះ នៅក្នុងអគារ៣ជាន់ ដែលមានឃ្លាំងស្តុកទឹកអប់ដែលអាចឆេះ នៅក្នុងតំបន់ឧស្សាហកម្ម al-Waziriyah ។

លោក Kadhim បានបញ្ជាក់ថា អគារ២ខ្នងក្នុងចំណោម៣ខ្នង បានដួលរលំដោយសារភ្លើង ដែលត្រូវបានពន្លត់កាលពីល្ងាចថ្ងៃអាទិត្យ ។

លោក Kadhim បានលើកឡើងថា ក្រុមជួយសង្គ្រោះ កំពុងយកកម្ទេចកំទី ដើម្បីស្វែងរកអ្នកបាត់ខ្លួន នៅកន្លែងកើតហេតុ ដោយបានបញ្ជាក់ទៀតថា ការដួលរលំនៃជាន់ខាងលើទាំង២ បានបង្កឲ្យមានរងរបួស សមាជិកការពារជនស៊ីវិល១០នាក់ រួមទាំងអគ្គនាយកដ្ឋាន Kadhim Bohan ផងដែរ ៕

To Top