ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ស្នើសុំបន្ថែមអាវុធប្រឆាំង ដ្រូន ពីសហរដ្ឋអាមេរិក

បរទេស ៖ រដ្ឋាភិបាលទីក្រុងគៀវ កាលពីថ្ងៃអង្គារម្សិលមិញនេះ បានធ្វើការស្នើសុំទៅកាន់សហរដ្ឋអាមេរិក ដើម្បីអាចជួយគាំទ្រ និងផ្គត់ផ្គង់អាវុធ ប្រឆាំងដ្រូន ប្រភេទ C-RAM ជាច្រើនទៀត ដើម្បីទប់ទល់ទៅ នឹងការវាយប្រហារ ដោយរុស្សី ដែលបានប្រើប្រាស់ដ្រូន ផលិតនៅប្រទេសអ៊ីរ៉ង់។

លិខិតស្នើសុំ ដែលត្រូវបានធ្វើឡើង ដោយប្រធានសភា អ៊ុយក្រែន Ruslan Stefanchuk ទៅកាន់ប្រទេសអាមេរិក និងត្រូវបានយកមកចេញ ផ្សាយដោយសារព័ត៌មាន ABC News ដោយលើកឡើងថា វាគឺជាកិច្ចការងារ ដ៏សំខាន់ នៅពេលនេះសម្រាប់ អ៊ុយក្រែន ហើយក៏បានអំពាវនាវស្នើសុំ មីស៊ីលចំងាយឆ្ងាយដូចជា HIMARS ជាដើមផងដែរ។

ផ្ទាំងពាណិជ្ជកម្ម

ទោះបីជាមិនទាន់ មានការឆ្លើយតបពីសំណាក់ រដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោន ក្តីចំពោះព័ត៌មានលំអិតនេះ ប៉ុន្តែកងកម្លាំងយោធា សហរដ្ឋអាមេរិកកន្លងមក តែងតែបានបញ្ជាក់ហើយ បញ្ជាក់ទៀតថា អ្វីដែលខ្លួននឹងផ្តល់ ឲ្យអ៊ុយក្រែននឹងធ្វើឡើង ផ្តោតសំខាន់តែទៅលើអាវុធ ដែលអាចប្រើប្រាស់ក្នុងស្ថានភាព សង្គ្រាមបច្ចុប្បន្នប៉ុណ្ណោះមិនអាចលើសពី ទំហំជម្លោះឡើយ ៕

ប្រែសម្រួល៖ស៊ុនលី

To Top

ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២

SEA Game 2023