ព័ត៌មានអន្តរជាតិ

លោក Zelensky ដាក់លក្ខខណ្ឌមួយចំនួន ដើម្បីវិលរកតុចរចាវិញ

បរទេស ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky កាលពីថ្ងៃអង្គារ បានធ្វើការអំពាវនាវ ឲ្យពិភពលោក ជាពិសេសមហាអំណាច ក្នុងការបង្ខំឲ្យរុស្សី មានការតាំងចិត្តពិតប្រាកដ ចំពោះដំណើរការ នៃកិច្ចពិភាក្សាសន្តិភាព ហើយព្រមទាំងបានដាក់ លក្ខខណ្ឌមួយចំនួនផងដែរ ដើម្បីអាចត្រឡប់ចូលតុចរចាវិញ ។

ការលើកឡើង របស់លោកប្រធានាធិបតី បានធ្វើឡើងបន្ទាប់ ពីមានរបាយការណ៍ថាមន្ត្រី រដ្ឋាភិបាលអាមេរិក បានធ្វើការបង្ខំឲ្យប្រទេសអ៊ុយក្រែន បង្ហាញនូវឆន្ទះក្នុងការត្រឡប់ចូលតុចរចា ជាមួយនឹងរដ្ឋាភិបាល ទីក្រុងមូស្គូ វិញ ប៉ុន្តែលោកប្រធានាធិបតី បែរជាបានដាក់លក្ខខណ្ឌតឹងរឹង មួយចំនួនដើម្បីឲ្យរុស្សី ទទួលយកជាមុនសិន ។

នៅក្នុងវិដេអូដែល លោក Zelensky បានលើកឡើងនោះបាននិយាយថា សាជាថ្មីម្តងទៀតការស្តាឡើងវិញ នូវដែនអធិបតេយ្យភាព របស់អ៊ុយក្រែនការគោរព ទៅតាមគោលការណ៍ច្បាប់ របស់អង្គការ សហប្រជាជាតិ ការធ្វើសំណង លើសកម្មភាព សង្គ្រាមការដាក់ទោស លើសកម្មភាពឧក្រិដ្ឋកម្មសង្គ្រាម និងការធានាឲ្យបានច្បាស់លាស់ថា រឿងនេះនឹងមិនកើតឡើងសាជាថ្មីឡើយ គឺសុទ្ធតែជាលក្ខខណ្ឌ ដែលអ៊ុយក្រែន ត្រូវតែទទួលបានមុន ជំនួបទាំងឡាយអាចកើតឡើង៕

ប្រែសម្រួល៖ស៊ុនលី

To Top