ព័ត៌មានអន្តរជាតិ

លោក ពូទីន នឹងមិនចូលរួម ក្នុងកិច្ចប្រជុំកំពូល G20 នៅឥណ្ឌូនេស៊ីនោះទេ ដោយឲ្យរដ្ឋមន្រ្តីការបរទេស ជំនួសវិញ

ម៉ូស្គូ ៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន នឹងមិនចូលរួមកិច្ចប្រជុំកំពូល G20 នៅប្រទេសឥណ្ឌូនេស៊ី នៅសប្តាហ៍ក្រោយនោះទេ ជំនួសមកវិញ ដោយបញ្ជូនរដ្ឋមន្ត្រីការបរទេស របស់លោក ទៅតំណាងទីក្រុងម៉ូស្គូ។

មន្ត្រីឥណ្ឌូណេស៊ី បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា លោក Sergey Lavrov នឹងដឹកនាំគណៈប្រតិភូរុស្ស៊ី ខណៈដែលលោក ពូទីន ជៀសវាងការប្រឈមមុខដាក់គ្នា ខាងនយោបាយ ដែលអាចកើតមានជុំវិញ សង្រ្គាមបន្ត របស់លោកនៅក្នុងប្រទេស អ៊ុយក្រែន។

ប្រធានក្រុមគាំទ្រ G20 លោក Luhut Binsar Pandjaitan បានលើកឡើងថា “រដ្ឋាភិបាលឥណ្ឌូនេស៊ី គោរពការសម្រេចចិត្ត របស់រដ្ឋាភិបាលរុស្ស៊ី ដែលលោកប្រធានាធិបតី ពូទីន ផ្ទាល់បានពន្យល់ ពីមុនមក ទៅកាន់លោកប្រធានាធិបតី ចូកូ វីដូដូ ក្នុងការសន្ទនា តាមទូរស័ព្ទប្រកប ដោយភាពរួសរាយរាក់ទាក់” ។

ផ្ទាំងពាណិជ្ជកម្ម

វា​នឹង​ជា​លើក​ទី​មួយ​ហើយ​ ដែល​លោក ពូទីន និង​ប្រធានាធិបតី​អាមេរិកលោក ចូ បៃដិន បាន​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​ដូច​គ្នា ​ចាប់​តាំង​ពី​រុស្ស៊ី បាន​ឈ្លានពាន​ប្រទេស​ជិត​ខាង​ក្នុង​ខែ​កុម្ភៈ ។

លោក បៃដិន បានច្រានចោលការជួបជាមួយលោក ពូទីន ដែលលោក បានហៅថាជា “ឧក្រិដ្ឋជនសង្គ្រាម” ប្រសិនបើលោក ចូលរួមកិច្ចប្រជុំកំពូល រយៈពេលពីរថ្ងៃ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១៥ ខែវិច្ឆិកាខាងមុខនេះ៕

To Top

ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២

SEA Game 2023