ព័ត៌មានអន្តរជាតិ

ចិន មានករណីឆ្លងជំងឺកូវីដ-១៩ កើនឡើងខ្លាំង ពិសេសនៅខេត្តក្វាងចូវ ភាគខាងជើងប្រទេស

ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ថា ការផ្ទុះឡើងនៃមេរោគកូវីដ-១៩ នៅក្នុងប្រទេសចិន បានបន្តរីករាលដាលខ្លាំងនៅថ្ងៃព្រហស្បតិ៍នេះ ដោយចំនួនករណីថ្មី បានកើនឡើងខ្ពស់បំផុតចាប់តាំងពីខែមេសា ហើយអាជ្ញាធរនៅក្រុងក្វាងចូវភាគខាងត្បូងប្រទេស ដែលរងគ្រោះខ្លាំង បានជំរុញឱ្យអ្នកស្រុកធ្វើការនៅផ្ទះ ប៉ុន្តែឈប់នៅទីក្រុង ហើយការបិទខ្ទប់បានធ្វើឡើងស្ទើរគ្រប់កន្លែង ។

គេបានដឹងថា ការស្ទុះងើបឡើងវិញ នៃការឆ្លងមេរោគកូវីដ-១៩ និងការឆ្លើយតបដ៏ខ្លាំងក្លា របស់ប្រទេសចិន ចំពោះពួកគេកំពុងបង្កការរំខានដល់អ្នករស់នៅ និងអាជីវកម្មនៅក្នុងទីក្រុងនានាទូទាំងប្រទេស និងការថ្លឹងថ្លែងលើទីផ្សារហិរញ្ញវត្ថុ រួមទាំងទំនិញសកលផងដែរ ។

នៅក្រុងប៉េកាំង អ្នករៀបចំកម្មវិធី តាំងពិពណ៌រថយន្តទំនើបរបស់ប្រទេសចិន បានលើកឡើងថា ព្រឹត្តិការណ៍ដែលបានពន្យារពេលរួចហើយ នឹងមិនប្រព្រឹត្តទៅ នៅក្នុងឆ្នាំនេះទេ ដោយសារស្ថានភាពជំងឺកូវីដ-១៩ នៅក្នុងរដ្ឋធានី ដែលបានរាយការណ៍ពីការឆ្លងថ្មី ចំនួន៩៥នាក់ សម្រាប់ថ្ងៃមុន ដោយកើនឡើងពី៨០នាក់នៅថ្ងៃមុន ។

ខណៈដែលចំនួននៃការឆ្លង របស់ប្រទេសចិន មានកម្រិតទាបតាមស្តង់ដារសកល ហើយករណីក្នុងស្រុកថ្មី បានកើនឡើងដល់៨.៨២៤នាក់គិតពីថ្ងៃពុធ  ហើយប្រទេសនេះនៅតែបន្តប្រកាន់ខ្ជាប់នូវវិធីសាស្រ្តសូន្យ នៃការឆ្លងជំងឺកូវីដ-១៩របស់ខ្លួនដែលជំរុញឱ្យមានការខកចិត្តយ៉ាងខ្លាំង ជាសាធារណៈ និងធ្វើឱ្យខូចខាត ដល់ប្រទេសសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោក ។

គួរបញ្ជាក់ថា នៅក្រុងក្វាងចូវ ដែលមានប្រជាជនប្រហែល១៩លាននាក់ ករណីឆ្លងបានកើនឡើងដល់ជាង២.០០០នាក់ ក្នុងរយៈពេល៣ថ្ងៃជាប់គ្នា ហើយក្រុមមន្ត្រីបានចាប់ផ្តើមធ្វើតេស្តជាទ្រង់ទ្រាយធំ ដោយទប់ទល់នឹងការបិទខ្ទប់ទូទាំងទីក្រុងដែលបានធ្វើឱ្យក្រុងស៊ាងហៃ ត្រូវបិទអស់រយៈពេល២ខែ កាលពីដើមឆ្នាំនេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top