ព័ត៌មានអន្តរជាតិ

តម្រូវការមាស របស់វៀតណាម គិតក្នុងត្រីមាសទី៣ឆ្នាំនេះកើនឡើងត្រីគុណ 

ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ថា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា តម្រូវការមាសរបស់ប្រទេសវៀតណាម ត្រូវបានគេប៉ាន់ប្រមាណថា នឹងកើនឡើងដល់១២តោន ក្នុងនោះមានគ្រឿងអលង្ការ ដុំមាស និងកាក់នៅក្នុងត្រីមាសទី៣នៃឆ្នាំនេះ ដែលនេះបានកើនឡើង២៦៤ភាគរយពី១ឆ្នាំទៅ១ឆ្នាំ ។

កាសែតក្នុងស្រុក Vietnam News បានដកស្រង់របាយការណ៍ថ្មីៗនេះដោយក្រុមប្រឹក្សាមាសពិភពលោក ដែលកំពុងរាយការណ៍ថា តម្រូវការនេះ ត្រូវបានជំរុញដោយការបន្តការស្តារឡើងវិញ ពីជំងឺរាតត្បាតកូវីដ-១៩ ។

ការកើនឡើងដ៏ធំគឺដោយសារតែ ការប្រៀបធៀបជាមួយនឹងត្រីមាសទី៣ ទាបបំផុតនៃឆ្នាំ២០២១ ។  ទោះជាយ៉ាងណាក៏ដោយ ការស្ទុះងើបឡើងវិញ របស់វៀតណាម មានភាពរឹងមាំជាពិសេសជាមួយនឹងកំណើន ផលិតផលក្នុងស្រុកសរុប ដែលមានអំណោយផលល្អ ប្រាក់ចំណូលដែលជំរុញដោយការកាត់បន្ថយប្រាក់ខែ និងក្រុមហ៊ុនដែលត្រឡប់ ទៅរកការងារពេញលេញ ដែលទាំងអស់នេះបានជំរុញឱ្យមានតម្រូវការខ្ពស់ ។ សេចក្តីរាយការណ៍បានឲ្យដឹងដូច្នេះ ។

របាយការណ៍បានសរសេរថា “តម្រូវការវិនិយោគនៅទូទាំងទីផ្សារអាស៊ីអាគ្នេយ៍ មានភាពរឹងមាំដោយសារការព្រួយបារម្ភអំពីអតិផរណា ការធ្លាក់ថ្លៃរូបិយប័ណ្ណក្នុងស្រុក ធៀបនឹងប្រាក់ដុល្លារអាមេរិក និងនិរន្តរភាពនៃកំណើនសេដ្ឋកិច្ច រយៈពេលមធ្យម” ។

យោងតាមរបាយការណ៍នេះ តម្រូវការមាសពិភពលោក ដោយមិនរាប់បញ្ចូលពីហាងឆេង គឺខ្ពស់ជាង២៨ភាគរយ នៅក្នុងត្រីមាសទី៣ ពី១ឆ្នាំទៅ១ឆ្នាំ ដែលមានចំនួន១.១៨១តោន ដែលជំរុញដោយអ្នកប្រើប្រាស់ ត្រូវការខ្លាំងជាងមុន និងការទិញរបស់ធនាគារកណ្តាល ដែលជួយឱ្យតម្រូវការពី១ឆ្នាំទៅ១ឆ្នាំងើបឡើងវិញ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top