ព័ត៌មានអន្តរជាតិ

លោក​​ Biden នឹងជួបផ្ទាល់ជាមួយនឹងលោក Xi នៅឯកិច្ចប្រជុំ G20

បរទេស៖យោងតាមការប្រកាសដោយសេតវិមានអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានឲ្យដឹងថាប្រធានាធិបតីអាមេរិកលោក Joe Biden នឹងត្រូវជួបជាមួយនឹងប្រធានាធិបតីចិន Xi Jinping នៅក្នុងកិច្ចប្រជុំ G20 នាសប្តាហ៍ក្រោយ នេះហើយក្នុងប្រទេសឥណ្ឌូនេស៊ី។

សេតវិមានក៏បានបញ្ជាក់ដែរថាលោក Biden និងលោក Xi នឹងត្រូវពិភាក្សាគ្នាទៅលើប្រធានបទនៃកិច្ចប្រឹងប្រែងមួយដើម្បី អាចថែរក្សាទំនាក់ទំនងរវាងគ្នាជាពិសេសទៅលើបញ្ហាជាប់គាំង ដោយសារបញ្ហាកោះតៃវ៉ាន់ កាលពីពេលចុងក្រោយនេះ។

មន្ត្រីជាន់ខ្ពស់អាមេរិក Karine Jean-Pierre បានថ្លែងប្រាប់ក្រុមអ្នកកាសែតថាបើមិនមានអ្វីប្រែប្រួល ទេមេដឹកនាំទាំងពីរ នឹងត្រូវជួបគ្នានៅថ្ងៃចន្ទសប្តាហ៍ក្រោយដើម្បីអាចពិភ្សា ទៅលើប្រធានបទផ្សេងទៀតរួមទាំងបញ្ហាតំបន់និងបញ្ហាសកលផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top