បរទេស៖ រដ្ឋាភិបាលដំឡើងដោយ យោធារបស់មីយ៉ាន់ម៉ា បានប្រកាសកាលពីថ្ងៃពុធថា ខ្លួនបានដោះលែងអតីតប្រធាន និងសមាជិកម្នាក់ទៀតនៃ គណៈកម្មាធិការរៀបចំការបោះឆ្នោត របស់ប្រទេសនេះ ដែលត្រូវបានកាត់ទោស ឱ្យជាប់ពន្ធនាគារពីបទក្លែងបន្លំ នៅក្នុងការបោះឆ្នោតសកលឆ្នាំ២០២២។
យោងតាមសារព័ត៌មាន abc News ចេញផ្សាយកាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ការិយាល័យព័ត៌មាន របស់យោធាបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា អតីតប្រធានគណៈកម្មការរៀបចំ ការបោះឆ្នោតសហភាពសហជីព Hla Thein និងសហការីគឺលោក Myint Naing ត្រូវបានដោះលែងនៅថ្ងៃទី ២៥ ខែតុលា ដើម្បីបង្ហាញពីភាពអត់ឱន និងបង្រៀនពួកគេពីរបៀប ដែលរដ្ឋបង្ហាញសេចក្តីសប្បុរស និងសុច្ឆន្ទៈ។
អ្នកទាំងពីរត្រូវបានកាត់ទោសឱ្យ ជាប់ពន្ធនាគាររយៈពេល ៣ ឆ្នាំកាលពីខែកក្កដា ក្រោមការចោទប្រកាន់ ពីបទក្លែងបន្លំការបោះឆ្នោត និងឃុំខ្លួននៅក្នុងពន្ធនាគារ Yamethin ក្នុងតំបន់ Mandalay ។ យោធាបានកាត់ទោសមនុស្សរាប់រយនាក់ដែលពាក់ព័ន្ធនឹងអតីតរដ្ឋាភិបាលនិង អ្នកគ្រប់គ្រងគណបក្សចាប់តាំងពីខ្លួន (យោធា) បានដណ្តើមអំណាចកាលពីឆ្នាំមុន។ អ្នករិះគន់និយាយថា ការកាត់ទោសនេះមានហេតុផលនយោបាយ។
ទូរទស្សន៍ MRTV ដែលគ្រប់គ្រងដោយរដ្ឋក៏បាន រាយការណ៍ពីការដោះលែង មន្ត្រីបោះឆ្នោតទាំងពីររូប និងការសម្រាលលើការ កាត់ទោសរបស់ពួកគេផងដែរ ៕
ប្រែសម្រួលៈ ណៃ តុលា
