គៀវ៖ ប្រទេសរុស្ស៊ី បានប្រកាសពីការដកខ្លួនចេញពី ទីក្រុងដ៏សំខាន់របស់អ៊ុយក្រែននៅ Kherson កាលពីថ្ងៃពុធ ជាការផ្លាស់ប្តូរដែលមនុស្ស ជាច្រើនរំពឹងថា នឹងត្រូវបានស្វាគមន៍ដោយទីក្រុងគៀវ ជាជ័យជម្នះដ៏សំខាន់មួយ បន្ទាប់ពីមានការរីកចម្រើន ជាបន្តបន្ទាប់ជាច្រើនសប្តាហ៍ ក្នុងការវាយលុករបស់ខ្លួន។
ប៉ុន្តែមន្ត្រីអ៊ុយក្រែន រួមទាំងប្រធានាធិបតីលោក វូឡូឌីមៀ ហ្សេឡិនស្គី បានជំរុញឱ្យមានការប្រុងប្រយ័ត្ន ហើយឲ្យដឹងថា ពួកគេមានការសង្ស័យ ចំពោះចេតនារបស់រុស្ស៊ី ក្នុងការដកថយពីផ្នែកខាងលិចនៃតំបន់ Kherson ភាគខាងត្បូង។
លោក ហ្សេឡិនស្គី បានឲ្យដឹងនៅក្នុងសុន្ទរកថា ល្ងាចមួយទៅកាន់ប្រទេសជាតិ កាលពីថ្ងៃពុធថា “អារម្មណ៍របស់យើង ត្រូវតែត្រូវបានរារាំង។ សត្រូវមិននាំយកអំណោយមកឲ្យយើងទេ ដូច្នេះហើយ យើងធ្វើចលនាយ៉ាងប្រុងប្រយ័ត្ន ដោយគ្មានអារម្មណ៍ ដោយគ្មានហានិភ័យ ដែលមិនចាំបាច់”។
តំបន់ Kherson បានក្លាយជាតំបន់សំខាន់ដំបូងគេ ដែលធ្លាក់ទៅកងកម្លាំង របស់ប្រធានាធិបតីរុស្ស៊ីលោក វ្លសឌីមៀ ពូទីន បន្ទាប់ពីសង្គ្រាមបានចាប់ផ្តើម។ វាជាសមិទ្ធិផលយោធាដ៏ធំបំផុត របស់រុស្ស៊ីក្នុងជម្លោះមួយផ្នែក ដោយសារទីតាំងយុទ្ធសាស្ត្ររបស់ខ្លួន និងនៅជិតតំបន់គ្រីមេ។
តំបន់ Kherson គឺជាទឹកដីមួយក្នុងចំណោម ទឹកដីចំនួនបួនដែលលោកពូទីន បានបញ្ចូលដោយខុសច្បាប់ នៅក្នុងខែកញ្ញាបន្ទាប់ពីការ បោះឆ្នោតប្រជាមតិក្លែងក្លាយ ៕
ប្រែសម្រួល ឈូក បូរ៉ា
