ព័ត៌មានអន្តរជាតិ

ស្លូវេនី​ ទទួលបានប្រធានាធិបតីថ្មី ជាស្ត្រីជាលើកដំបូង

បរទេស៖យោងតាមការចេញផ្សាយ របស់ទូរទស្សន៍ BBC នៅថ្ងៃនេះបានឲ្យដឹងថា ឆ្លងកាត់តាមការបោះឆ្នោតកន្លងមកនេះ ប្រទេសស្លូវេនី បានរកឃើញប្រធានាធិបតីជាមនុស្សស្រី លើកដំបូងក្នុងប្រវត្តិសាស្ត្រ របស់ខ្លួនហើយហើយក៏ជាអ្នក ដែលមានទំនាក់ទំនងជាមួយ នឹងអតីតស្ត្រីទីមួយអាមេរិក ភរិយាលអតីតប្រធានាធិបតីអាមេរិក គឺលោកស្រី Melania Trumpផងដែរ។

លោកស្រី Natasa Pirc Musar គឺជាអ្នកកាសែតផងនិងជាអ្នកច្បាប់ផង ដែលជាបុគ្គលដែលទទួលបានការគាំទ្រខ្លាំង ពីរដ្ឋាភិបាលកណ្តាល និងឆ្វេងរបស់ប្រទេសស្លូវេនី ហើយលោកស្រីបានយកឈ្នះ អតីតរដ្ឋមន្ត្រីការបរទេសលោក Anze Logar ដែលក៏ជាអ្នកនយោបាយជើងចាស់ផងដែរ។

លោកស្រី Pirc Musar យកឈ្នះជាមួយនឹងសម្លេងគាំទ្រ ដល់ទៅ៥៤ភាគរយ ខណៈដែលលោក Logar ទទួលបានការគាំទ្រ៤៦ភាគរយប៉ុណ្ណោះ។

គួរឲ្យដឹងដែរថាលោកស្រី Pirc Musar កន្លងមកធ្លាប់បានបំពេញការងារជាអ្នកមេធាវី ដើម្បីជួយការពារអត្ថប្រយោជន៍របស់លោកស្រី Melania Trump ដែលជាអ្នកបានចាប់កំណើត នៅក្នុងប្រទសស្លូវេនី នៅក្នុងអំឡុងពេល នៃអាណិត្ត ដឹកនាំរបស់លោក Donald Trump នៅអាមេរិក៕ ប្រែសម្រួល៖ស៊ុនលី

To Top