ព័ត៌មានអន្តរជាតិ

រុស្ស៊ី យល់ព្រមបើក​ឲ្យមានការ​ចរចា​លើ​អ៊ុយក្រែន ដោយ​គ្មានលក្ខខណ្ឌ

គៀវ៖ រុស្ស៊ី យល់ព្រមបើក​ឲ្យមានការ​ចរចា​លើ​អ៊ុយក្រែន ដោយ​គ្មាន​លក្ខខណ្ឌ ខាង​ក្រោម​នេះ​គឺ​ជា​ការ​វិវឌ្ឍ​ចុងក្រោយ​បង្អស់​ក្នុង​វិបត្តិ​អ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ លោក Oleksiy Danilov លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិអ៊ុយក្រែន (NSDC) បានច្រានចោលការបង្កកជម្លោះជាមួយរុស្ស៊ី បន្ទាប់ពីកងកម្លាំងអ៊ុយក្រែន បានកាន់កាប់ទីក្រុង Kherson ភាគខាងត្បូងប្រទេសឡើងវិញ នេះបើយោងតាមសេវាសារព័ត៌មានរបស់ NSDC។

លោក Danilov បានលើកឡើងថា “កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន នឹងរំដោះទឹកដីរបស់យើងដោយមិនគិតពីរដូវកាល និងអាកាសធាតុឡើយ” ដែលការលើកឡើងនេះ ធ្វើឡើងស្របពេលដែលរុស្ស៊ី បានបញ្ជាឲ្យដកទ័ពចេញពីតំបន់ Kherson។

ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានឲ្យដឹងថា តួកគី កំពុងព្យាយាមបើកកិច្ចសន្ទនាសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែន ទោះបីជាលោកខាងលិច ជាពិសេសសហរដ្ឋអាមេរិក បង្ករឿងដល់ទីក្រុងម៉ូស្គូ ក៏ដោយ ។

ទីភ្នាក់ងារពាក់កណ្តាលផ្លូវការ Anadolu បានដកស្រង់សម្តីលោក Erdogan ថា “លោកខាងលិច ជាពិសេសសហរដ្ឋអាមេរិក កំពុងវាយប្រហាររុស្ស៊ី ស្ទើរតែគ្មានដែនកំណត់។

អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Ryabkov បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃសុក្រថា ប្រទេសរុស្ស៊ីបើកចំហរក្នុងការសន្ទនាលើអ៊ុយក្រែន ដោយគ្មានលក្ខខណ្ឌជាមុន។

កាលពីថ្ងៃសុក្រផងដែរ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានលើកឡើងថា តំបន់ Kherson នៅតែជាផ្នែកមួយនៃសហព័ន្ធរុស្ស៊ី ដោយសារ “ស្ថានភាពរបស់វាត្រូវបានជួសជុលដោយនីតិប្បញ្ញត្តិ មិនមាន និងមិនអាចមានការផ្លាស់ប្តូរណាមួយឡើយ” ។

លោក Peskov បានបន្ដថា វាគឺអាចធ្វើទៅបានដើម្បីសម្រេចបាននូវគោលដៅនៃប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែនតាមរយៈការចរចាដោយសន្តិវិធី ប៉ុន្តែឥឡូវនេះការពិភាក្សា គឺមិនអាចទៅរួចនោះទេដោយសារតែជំហររបស់ទីក្រុងគៀវ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top