ព័ត៌មានអន្តរជាតិ

ប្រេងឆៅរុស្សី ដំណើរការបញ្ជូនឲ្យហុងគ្រីវិញ ជាធម្មតាហើយ

បរទេស៖យោងតាមការចេញផ្សាយរបស់ rt.com បានឲ្យដឹងថាក្រោយការបិទច្រកបង្ហូរប្រេងឆៅ អស់រយៈពេលមួយថ្ងៃដោយ ប្រទេសអ៊ុយក្រែនរួចមកនៅពេលនេះ ដំណើរការបង្ហូរប្រេងឆៅរបស់រុស្សីទៅកាន់ប្រទេសហុងគ្រីគឺអាចដំណើរការបានជាធម្មតាឡើងវិញ ហើយ។

រដ្ឋមន្ត្រីការបរទេសហុងគ្រីលោក Peter Szijjarto បានអះអាងកាលពីថ្ងៃពុធថាប្រទេសរុស្សី បានដំណើរការបង្ហូរប្រេងមកកាន់ ប្រទេសហុងគ្រីតាមរយៈច្រក Druzhba (Friendship) ដែលស្ថិតនៅក្នុងប្រទេសអ៊ុយក្រែននោះវិញ ហើយពោលគឺមួយថ្ងៃក្រោយ អ៊ុយក្រែនបានបិទច្រក បង្ហូរមួយនេះ។

រដ្ឋាភិបាលទីក្រុងគៀវ ដែលបានបិទដំណើរការច្រកបង្ហូរប្រេង ដោយសារបានលើកឡើងថា រុស្សីបានធ្វើការវាយប្រហារដោយមីស៊ីលទ្រង់ទ្រាយធំ មកលើប្រទេសអ៊ុយក្រែនជាពិសេសទីតាំងបណ្តាញថាមពលរបស់ប្រទេសដែលវាបានធ្វើឲ្យមានការខ្វះខាតអគ្គិសនីនៅត្រង់ទីតាំង Druzhba។

គួរឲ្យដឹងដែរថាក្រោយការប្រកាសបិទដំណើរការ ច្រកបង្ហូរនេះភ្លាមនាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បានធ្វើការកោះហៅរដ្ឋមន្ត្រី ទាំងអស់ជាមួយនឹងកិច្ចប្រជុំជាបន្ទាន់មួយ ដើម្បីពិភាក្សាគ្នារកដំណោះស្រាយផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top