ព័ត៌មានអន្តរជាតិ

លោក បៃដិន ជំទាស់នឹងលោក ហ្សេឡិនស្គី ជាលើកដំបូង ជុំវិញប្រភពដើមនៃមីស៊ីល ដែលធ្លាក់នៅប៉ូឡូញ

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានជំទាស់នឹងសេចក្តីថ្លែងការណ៍ របស់សមភាគីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី អំពីប្រភពដើមនៃមីស៊ីល ដែលបានធ្លាក់ នៅក្នុងប្រទេសប៉ូឡូញ។

ពិភពលោកមានភាពស្រពិចស្រពិល កាលពីថ្ងៃអង្គារ បន្ទាប់ពីកាំជ្រួចមួយគ្រាប់ បានធ្លាក់ក្នុងទីក្រុង Przewodow ភាគខាងកើតប្រទេសប៉ូឡូញ ដោយបានសម្លាប់មនុស្សពីរនាក់ និងឧបទ្ទវហេតុដំបូង ពីសង្រ្គាមនៅអ៊ុយក្រែន ដែលបានប៉ះពាល់ ដោយផ្ទាល់ដល់សមាជិកណាតូ។

នៅក្រោមមាត្រាទី៥ នៃធម្មនុញ្ញរបស់អង្គការណាតូ ការវាយប្រហារលើសមាជិក ៣០ របស់សម្ព័ន្ធភាពមួយ ត្រូវបានចាត់ទុកថាជាការវាយប្រហារ លើទាំងអស់គ្នា ហើយការវាយប្រហារបានលើកឡើង ពីលទ្ធភាពនៃការកើនឡើង នៅក្នុងសង្គ្រាម។

ខណៈពេលដែលក្រសួងការពារជាតិរុស្ស៊ី បានបដិសេធការទទួលខុសត្រូវ លោក ហ្សេឡិនស្គី ច្បាស់ណាស់ថា ការផ្ទុះនេះគឺបណ្តាលមកពីមីស៊ីលរុស្ស៊ី។ លោក​បាន​ឲ្យដឹងក្នុង​សុន្ទរកថា​ តាម​ទូរទស្សន៍​ថា “ខ្ញុំ​គ្មាន​ការ​សង្ស័យ​ទេ​ថា ​វា​មិន​មែន​ជា​មីស៊ីលរបស់​យើង​នោះទេ”។

ប៉ុន្តែលោក បៃដិន ដែលធ្លាប់បាននិយាយថា សហរដ្ឋអាមេរិក នឹងការពារ “គ្រប់អ៊ីញ” នៃទឹកដីរបស់អង្គការណាតូ គឺស្ថិតក្នុងចំណោមមេដឹកនាំដំបូងគេ ដែលទប់ទល់ពីការស្តីបន្ទោសភ្លាមៗ ដោយប្រាប់អ្នកសារព័ត៌មាននៅឯកិច្ចប្រជុំ G20 នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី ថាគន្លងរបស់មីស៊ីលបង្ហាញថា “វាមិនទំនងនោះទេ” ថាវាត្រូវបានបណ្តេញចេញពីប្រទេសរុស្ស៊ី៕​​ ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top