ព័ត៌មានអន្តរជាតិ

មេបញ្ជាការយោធា កំពូលអាមេរិក ព្រមានការពិតអំពីសមរភូមិ នៅអ៊ុយក្រែន

បរទេស៖ មេបញ្ជាការកំពូល របស់សហរដ្ឋអាមេរិក លោក Mark Milley កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានធ្វើការព្រមានចំៗទៅលើស្ថានភាព នៅក្នុងប្រទេសអ៊ុយក្រែន និងជាពិសេសអ្វីទៅដែលអ៊ុយក្រែន បានកំណត់ថាជាភាពជោគជ័យរបស់ខ្លួននោះ គឺនឹងមិនអាចកើតឡើង ក្នុងរយៈពេលឆាប់ៗនោះឡើយ ទោះបីជាបច្ចុប្បន្នកំពុងដណ្តើមបាន ទីតាំងមួយចំនួនពីរុស្សីវិញក្តី។

ថ្លែងទៅកាន់សន្និសិទសារព័ត៌មានមួយ នៅឯសេតវិមានកាលពីថ្ងៃម្សិលមិញនេះ លោក Milley បានបញ្ជាក់ថាលទ្ធភាពនៃជ័យជំនះ របស់អ៊ុយក្រែន ដែលកន្លងមករដ្ឋាភិបាលទីក្រុងគៀវ បានកំណត់ថា ត្រូវតែដកទ័ពរុស្សីចេញឲ្យអស់ និងដណ្តើមយកតំបន់ Crimea មកវិញនោះគឺជារឿងដែលមិនអាចកើតឡើងឆាប់ ឬនឹងអាចកើតឡើងនោះដែរ។

ផ្ទាំងពាណិជ្ជកម្ម

លោកមេបញ្ជាការ​ បានពន្យល់ថាទោះបីជាយ៉ាងណាក្តី អ៊ុយក្រែនគួរតែពិចារណា ទៅលើលទ្ធភាពនៃការដោះស្រាយគ្នា តាមរយៈនយោបាយដែលមានន័យថា រុស្សីនឹងដកចេញពីទីតាំងអស់ ដែលជាទឹកដីអ៊ុយក្រែនប៉ុណ្ណោះ ខណៈដែលរុស្សីកំពុងបង្ហាញជំហ ក្នុងការចរចាដែលនេះគឺជាឱកាស មិនងាយមានឡើយ សម្រាប់អ៊ុយក្រែនចូលតុពិភាក្សា។

គួរឲ្យដឹងដែរថាភាគីរុស្សីបើទោះបី ជាបានដកទ័ពចេញពីតំបន់ជាច្រើនក៏ពិតមែន ប៉ុន្តែនៅតែអះអាងថា នឹងមិនបញ្ចប់ប្រតិបត្តិការ យោធាពិសេសរបស់ខ្លួនឡើយ រហូតដល់គោលបំណង ដែលចង់បាននឹងបានសម្រេចដែលកន្លងមក ធ្លាប់បានអះអាងហើយថា គឺជាការការពារទៅលើតំបន់ Donetsk និង Lugansk ដែលរុស្សីជឿជាក់ថា ជាតំបន់ត្រូវបានទទួលរងការធ្វើបាប ពីអ៊ុយក្រែន ចាប់តាំងតែពីឆ្នាំ ធ្វើរដ្ឋប្រហារឆ្នាំ២០១៤មកម្ល៉េះ៕ ប្រែសម្រួល៖ស៊ុនលី

To Top

ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២

SEA Game 2023