ព័ត៌មានអន្តរជាតិ

លោក ស៊ី ជីនពីង អំពាវនាវ ឱ្យមានពាណិជ្ជកម្មសេរី និងបើកចំហ នៅកិច្ចប្រជុំ មេដឹកនាំសេដ្ឋកិច្ច APEC

បាងកក ៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានឲ្យដឹងថា ពាណិជ្ជកម្ម និងការវិនិយោគដោយសេរី និងបើកចំហ គឺជាគោលបំណង និងគោលការណ៍ នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ហើយក៏ជាសសរស្តម្ភ សម្រាប់ការសម្រេច បាននូវចក្ខុវិស័យ Putrajaya ឆ្នាំ២០៤០ផងដែរ ។

លោកបានអំពាវនាវ ឱ្យប្រកាន់ខ្ជាប់នូវលទ្ធិពហុភាគីពិត និងរក្សាប្រព័ន្ធពាណិជ្ជកម្មពហុភាគី រក្សាការប្តេជ្ញាចិត្ត ដើម្បីផលប្រយោជន៍ សម្រាប់ទាំងអស់គ្នា ការសម្រេចបាននូវ ផលប្រយោជន៍ទៅវិញទៅមក ប្រកាន់ខ្ជាប់នូវការបើកចំហ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងរួមគ្នាលើកកម្ពស់ ភាពរុងរឿងនៅ អាស៊ីប៉ាស៊ីហ្វិក។

ផ្ទាំងពាណិជ្ជកម្ម

គួរបញ្ជាក់ថា ប្រធានាធិបតី​ចិន​រូបនេះ បាន​ធ្វើការ​កត់សម្គាល់​នៅពេល​លោក​បន្ត ​ចូលរួម​កិច្ចប្រជុំ​មេដឹកនាំ​សេដ្ឋកិច្ច APEC លើក​ទី២៩ នៅ​ទីក្រុង​បាងកក៕

ប្រែសម្រួល ឈូក បូរ៉ា

To Top