ព័ត៌មានអន្តរជាតិ

លោក Trump ស្ទាក់ស្ទើរក្នុងការវិលត្រឡប់ មកកាន់បណ្តាញសង្គម Twitter វិញ

បរទេស៖ អតីតប្រធានាធិបតីអាមេរិកលោក Donald Trump បានលើកឡើងកាលពីពេលថ្មីៗនេះថា លោកហាក់ដូចជាមិនមានមូលហេតុអ្វី ក្នុងការត្រឡប់ទៅកាន់បណ្តាញសង្គម Twitter ទៀតនោះទេបន្ទាប់ពី ប្រធានប្រតិបត្តិការលោក Elon Musk បានបង្កើតគណនេយ្យរបស់ លោកឡើងវិញទៅហើយក្តី។

លោក Trump ក្នុងនោះក៏បានលើកឡើងដែរថា អ្វីដែលលោកមាននៅពេលនេះគឺជាអ្នក Follower ថ្មីរាប់លាននាក់រួចទៅហើយ នៅលើបណ្តាញសង្គមថ្មីរបស់លោកគឺ Truth Social ហើយថែមទាំងបានបញ្ជាក់ដែរថា កន្លងមក Twitter មានបញ្ហាច្រើនណាស់ ដែលបញ្ហាខ្លះអាចដោះស្រាយបាន ប៉ុន្តែខ្លះប្រហែលជាមិនអាច ដោះស្រាយបានឡើយ។

ទោះបីជាយ៉ាងណាក្តីលោក Trump បានថ្លែងថាលោកពិតជាចូលចិត្តលោក Elon Musk និងសប្បាយចិត្តដែលលោកបានទិញ Twitter។លោក Trump បន្តថាលោកចូលចិត្តអត្តចរិតរបស់លោក Musk ហើយមិនត្រឹមតែប៉ុណ្ណោះ គាត់គឺជាមនុស្ស ដ៏មានភាពវ៉ៃឆ្លាតទៀតផង ៕

ប្រែសម្រួល៖ ស៊ុន លី

To Top