ព័ត៌មានអន្តរជាតិ

ស្លាប់និងរបួសជាង ២០នាក់ នៅក្នុងការបាញ់ប្រហារគ្នា ក្នុងក្លឹបនៅរដ្ឋកូឡូរ៉ាដូ សហរដ្ឋអាមេរិក

ឡូសអ៊ែនជីឡេស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ថា ស្លាប់និងរបួសជាង ២០នាក់នៅក្នុងការបាញ់ប្រហារគ្នា ក្នុងក្លឹបនៅរដ្ឋកូឡូរ៉ាដូ សហរដ្ឋអាមេរិក ។

ប៉ូលិសក្នុងស្រុក បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្សចំនួន ៥នាក់ត្រូវបានគេសម្លាប់ និង១៨នាក់ផ្សេងទៀត បានរងរបួស នៅក្នុងការបាញ់ប្រហារមួយ កាលពីថ្ងៃអាទិត្យនៅឯក្លឹបកម្សាន្តមួយនៅរដ្ឋ កូឡូរ៉ាដូ សហរដ្ឋអាមេរិក ។

ប៉ូលិសបានឲ្យដឹងថា ឧប្បត្តិហេតុបានកើតឡើង នៅម៉ោង ១១និង៥៧នាទីល្ងាច ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង៦និង៥៧ នាទីម៉ោងសកល នៅក្លឹប Q នៅ Colorado Springs ដែលជារដ្ឋមានពលរដ្ឋច្រើនបំផុតទី២ របស់រដ្ឋនេះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top