ព័ត៌មានអន្តរជាតិ

អភិបាលក្រុងរុស្សីម្នាក់​ លាលែងពីតំណែង ចុះឈ្មោះធ្វើទាហាន ដើម្បីចូលសមរភូមិប្រយុទ្ធ

បរទេស៖ យោងតាមការចេញផ្សាយរបស់ rt.com កាលពីថ្ងៃចន្ទម្សិលមិញនេះបានឲ្យដឹងថា អភិបាលក្រុង Chita របស់ប្រទេសរុស្សី បានប្រកាសថា លោកនឹងលាលែងចេញពីតំណែង ដើម្បីអាចស្ម័គ្រចិត្ត ចូលបម្រើជួរកងទ័ពវិញ ហើយជាពិសេសគឺសមរភូម ប្រយុទ្ធនៅក្នុងប្រទេសអ៊ុយក្រែន។

លោក Aleksadr Sapozhnikov ដែលបានសរសេរថា នៅលើបណ្តាញសង្គមរបស់លោកថា៖ ក្នុងនាមជាអតីតទ័ពលោតឆ័ត្រយោងម្នាក់ ដែលមានបទពិសោធជាច្រើនឆ្នាំហើយក្នុងនាម ជាពលរដ្ឋរុស្សីម្នាក់ផងនោះ ខ្ញុំមិនអាចឈរឆ្ងាយពីភាពចាំបាច់ នៃការប្រយុទ្ធដែលប្រទេសរបស់ខ្ញុំ កំពុងតែធ្វើនោះទេ។

គួរឲ្យដឹងដែរថាលោក Sapozhnikov ធ្លាប់បានបម្រើការងារជាអភិបាលក្រុង Chita ដែលស្ថិតនៅចំងាយប្រមាណ ជា៣៥០គីឡូម៉ែត្រ ពីទីក្រុងមូស្គូតាំង តែពីឆ្នាំ២០១៩មកម្ល៉េះហើយលោកធ្លាប់បាន បង្ហើបអំពីការលាលែង ពីតំណែងនេះតាំងតែពីសប្តាហ៍មុន។

បុរសវ័យជាង៤០ឆ្នាំរូបនេះ ធ្លាប់បានបម្រើការងារ ជាទ័ពឆ័ត្រយោងចន្លោះពីឆ្នាំ១៩៩៤ ដល់ឆ្នាំ១៩៩៦ និងធ្លាប់ប្រយុទ្ធនៅក្នុងសង្គ្រាមនៅ North Cauasus ហើយបន្តអាជីពជាយោធាដល់ឆ្នាំ២០០៩ ដោយសារបញ្ហាសុខភាព ហើយក៏ចាប់ផ្តើមកាន់តំណែង និងទទួលបានការចាប់អារម្មណ៍ នៅអំឡុងឆ្នាំ២០១៤៕ ប្រែសម្រួល៖ស៊ុនលី

To Top