ព័ត៌មានអន្តរជាតិ

វិមានក្រមឡាំង៖ រដ្ឋាភិបាលក្រុងមូស្គូ មិនមានការផ្លាស់ប្តូរជំហឡើយ ចំពោះអ៊ុយក្រែន

បរទេស៖ អ្នកនាំពាក្យរបស់វិមានក្រមឡាំង លោក Dmitry Peskov កាលពីថ្ងៃចន្ទម្សិលមិញនេះ បានថ្លែងថាប្រទេសរុស្សីនឹងមិនព្យាយាម ក្នុងការទំលាក់ចោលកិច្ចការងារ ចំពោះរដ្ឋាភិបាលអ៊ុយក្រែនបច្ចុប្បន្នឡើយ ដោយអះអាងថារដ្ឋាភិបាលក្រុងមូស្គូ នៅតែមានទំនុកចិត្តក្នុងការទទួលបាន តាមផែនការដែលធ្លាប់បានដាក់ចេញ ប៉ុន្តែមិនបានលំអិតទេថា ផែនការទាំងនោះគឺជាអ្វី។

នៅពេលដែលត្រូវបានសាកសួរ ដោយក្រុមអ្នកកាសែតរបស់រុស្សីលោក Peskov បានថ្លែងទៅនឹងសំណួរ ដែលសួរថាតើការផ្លាស់ប្តូររបបដឹកនាំអ៊ុយក្រែន គឺជាគោលបំណងមួយ ក្នុងចំណោមគោលបំណងជាច្រើន របស់រុស្សីតើមែនទេថា៖ ប្រធានាធិបតីរុស្សីធ្លាប់បាននិយាយ អំពីវារួចរាល់ហើយ។

លោកបានបន្ថែមដែរថាចំពោះផែនការ និងអ្វីដែលរុស្សីចង់បាន សម្រាប់ប្រទេសអ៊ុយក្រែន គឺនឹងអាចធ្វើឡើងតាមរយៈវិធីសាស្ត្រច្រើនយ៉ាង និងក្នុងទំរង់ច្រើនប្រភេទផងដែរ។

រំលឹកដែរថាកាលពិខែកុម្ភៈ វិមានក្រមឡាំងបានសម្រេចទទួលស្គាល់ តំបន់ Donbass ជាតំបន់ឯករាជ្យចេញពីអ៊ុយក្រែន និងបានថែមទាំងទាមទារឲ្យអ៊ុយក្រែន ក្នុងការប្រកាសខ្លួនឲ្យក្លាយទៅជា ប្រទេសដែលមានអព្យាក្រិត មិនចូលរួមជាមួយ នឹងប្លុកយោធារបស់លោកខាងលិច ជាដាច់ខាត៕ ប្រែសម្រួល៖ស៊ុនលី

To Top