ព័ត៌មានអន្តរជាតិ

លោក Xi Jinping ប្រធានរដ្ឋចិន ផ្ញើសារលិខិតអបអរសាទរ លោកTokayev ដែលបានជាប់ឆ្នោត ជាប្រធានាធិបតីកាហ្សាក់ស្ថាន

ថ្ងៃទី២១ខែវិច្ឆិកា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារលិខិត អបអរសាទរលោក Tokayev ដែលបានជាប់ឆ្នោត ជាប្រធានាធិបតីកាហ្សាក់ស្ថាន។

លោក Xi Jinping បានគូសបញ្ជាក់ថា ការដែលលោក Tokayev ជាប់ឆ្នោតជាប្រធានាធិបតី បានបង្ហាញយ៉ាងពេញលេញ នូវទំនុកចិត្តនិងការគាំទ្រ របស់ប្រជាជនកាហ្សាក់ស្ថានចំពោះលោក ។

ខ្ញុំយកចិត្តទុកដាក់ខ្ពស់ ចំពោះការអភិវឌ្ឍទំនាក់ទំនងរវាងចិន និងកាហ្សាក់ស្ថាន រីករាយធ្វើកិច្ចខិតខំប្រឹងប្រែងជាមួយលោក ចាត់ទុកខួប៣០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ ជាចំណុចចាប់ផ្តើមថ្មី ដើម្បីជំរុញឱ្យទំនាក់ទំនង ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយជាំអចិន្ត្រៃយ៍ រវាងចិននិងកាហ្សាក់ស្ថាន មានការអភិវឌ្ឍថែមមួយកម្រិតទៀត ចាប់ដៃគ្នាដើម្បីកសាងសហគមន៍រួម វាសនាចិននិងកាហ្សាក់ស្ថាន ក្នុងន័យផ្តល់ផលប្រយោជន៍ ដល់ប្រជាជននៃប្រទេសទាំងពីរ និងប្រទេសទាំងពីរ៕

To Top