ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ គ្រោងនឹងបញ្ចប់បេសកកម្មយោធា ទ្រង់ទ្រាយធំបំផុតរបស់ខ្លួន នៅអាហ្វ្រិក

បរទេស៖ យោងតាមការប្រកាសដោយ រដ្ឋាភិបាលទីក្រុងប៊ែរឡាំង កាលពីថ្ងៃពុធម្សិលមិញនេះ បានឲ្យដឹងថា កងកម្លាំងយោធារបស់ប្រទេសអាល្លឺម៉ង់ប្រមាណជា ១១០០នាក់ ដែលបច្ចុប្បន្នកំពុងមានមូលដ្ឋាន និងបំពេញបេសកកម្មនៅក្នុងប្រទេសម៉ាលីនោះ នឹងត្រូវចាកចេញពីប្រទេសនៅក្នុង ខែឧសភាឆ្នាំ២០២៤ ខាងមុខនេះហើយ។

យោធាអាល្លឺម៉ង់ ដែលកន្លងមកត្រូវបានដាក់ពង្រាយ នៅក្នុងប្រទេសអាហ្វ្រិកមួយនេះ អស់រយៈពេលជិតមួយទសវត្ស មកហើយនិងក៏ជាផ្នែកមួយនៃ បេសកកម្មគាំទ្រដល់ អង្គការសហប្រជាជាតិ ដើម្បីថែរក្សាសន្តិសុខផងដែរ ប៉ុន្តែមួយរយៈចុងក្រោយនេះ មានការមិនសូវសប្បាយចិត្តឡើយ ពីសំណាក់រដ្ឋាភិបាលប្រទេសម៉ាលី ។

អ្នកនាំពាក្យរបស់រដ្ឋាភិបាល ទីក្រុងប៊ែរឡាំងបានថ្លែងថា៖ លោកអធិកាបតីអាល្លឺម៉ង់ Olaf Scholz នឹងធ្វើការស្នើសុំទៅកាន់ កងកម្លាំងយោធាដើម្បីអាចធ្វើការ ដាក់ពង្រាយកងកម្លាំងមួយឆ្នាំ
ចុងក្រោយទៀតចាប់ពីខែឧសភា ឆ្នាំ២០២៣ ដើម្បីអាចរៀបចំការបញ្ចប់ទៅ នៃបេសសកម្មជិត១០ឆ្នាំកន្លងមកនោះ តាមបច្ចេកទេស។

ទោះបីជាយ៉ាងណាក្តីយូអិនបានបញ្ជាក់ថា នៅមិនទាន់ទទួលបានទទួលការ ស្នើសុំជាផ្លូវការពីអាល្លឺម់ង់ ដើម្បីដកទ័ពចេញពីប្រទេសម៉ាលី នៅឡើយពោលគឺត្រឹមទទួលបាន សំណើរសុំបន្តបេសកកម្មនៅក្នុងប្រទេស
អាហ្វ្រិកមួយនេះ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top