ព័ត៌មានអន្តរជាតិ

សារព័ត៌មាន New York Times៖ មីស៊ីលដែល​ផ្គត់ផ្គង់​ដោយ​អាមេរិក​ បាន​វាយប្រហារ​លើអគារកម្ពស់ ៥ជាន់របស់​អ៊ុយក្រែន

សៀមរាប៖ សារព័ត៌មាន New York Times បានរាយការណ៍ថា មីស៊ីលប្រឆាំងរ៉ាដាផលិតដោយអាមេរិក ដែលត្រូវបានផ្គត់ផ្គង់ដល់ទីក្រុងគៀវ ដោយសហរដ្ឋអាមេរិកនោះ គឺបានវាយប្រហារអគារលំនៅដ្ឋាន មួយកន្លែងក្នុងប្រទេសអ៊ុយក្រែន កាលពីខែកញ្ញា ដោយបានបណ្តាលឲ្យមនុស្ស ៣នាក់រងរបួសទៀតផង។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា កាសែតបានផ្សាយថ្ងៃព្រហស្បតិ៍ថា ការវាយប្រហារដោយមីស៊ីល ប្រឆាំងរ៉ាដាល្បឿនលឿន AGM-88B (HARM) បានកើតឡើងនៅក្នុងទីក្រុង Kramatorsk ដែលគ្រប់គ្រងដោយអ៊ុយក្រែន នៅភាគខាងកើតនៃប្រទេស កាលពីថ្ងៃទី២៦ ខែកញ្ញា។

មីស៊ីលដែលត្រូវបានគេរាយការណ៍ថា បានបាញ់ដោយយន្តហោះអ៊ុយក្រែន ទំនងជាមិនចំគោលដៅ ហើយអាចដំណើរការខុសប្រក្រតី ខណៈដែលវាបានធ្លាក់ដល់កំពូល នៃអគារលំនៅដ្ឋានដែលមាន៥ជាន់។ មីស៊ីលនោះបាន​វាយប្រហារ​អគារដែល​គេ​បោះបង់ចោល ប៉ុន្តែ​មានមនុស្ស​បី​នាក់​ដែល​រស់នៅក្នុង​ផ្ទះល្វែង ​ក្បែរ​នោះ​បាន​រងរបួស​។

ផ្ទាំងពាណិជ្ជកម្ម

សារព័ត៌មាន NYT បាននិយាយថា អ្នកយកព័ត៌មានរបស់ខ្លួនអាចត្រួតពិនិត្យ បំណែកនៃគ្រាប់កាំភ្លើង នៅកន្លែងកើតហេតុ ហើយបានរកឃើញថា វាមានលេខដំឡើងដែលភ្ជាប់កម្ទេចកម្ទី ទៅនឹងការផ្គុំសៀគ្វីអេឡិចត្រូនិច ដែលប្រើក្នុងកាំជ្រួច AGM-88B ប៉ុណ្ណោះ។ បំណែកផ្សេងទៀតនៃ គ្រាប់រំសេវផ្ទុះដែលឃើញ ដោយអ្នកកាសែតក៏ដូចគ្នាទៅនឹង មីស៊ីលចាស់ៗដែលផលិត ដោយសហរដ្ឋអាមេរិក ៕

ប្រែសម្រួលៈ ណៃ តុលា

To Top