ព័ត៌មានអន្តរជាតិ

Update៖ នៅរដ្ឋធានីគៀវ របស់អ៊ុយក្រែន រងនូវភាពងងឹតឈឹងស្ទើរទាំងអស់ ក្រោយរុស្ស៊ី វាយប្រហារដោយមីស៊ីល ចំរោងចក្រថាមពល

គៀវ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ថា ប្រហែល៧០ភាគរយនៃរដ្ឋធានីរបស់អ៊ុយក្រែននៅតែគ្មានថាមពលនៅព្រឹកថ្ងៃព្រហស្បតិ៍ ខណៈដែលការងារបន្តស្តារការផ្គត់ផ្គង់ទឹកក្នុងទីក្រុង ។


ការវាយប្រហាររបស់រុស្សី លើរោងចក្រថាមពលបានបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅទូទាំងប្រទេសអ៊ុយក្រែន ។

លោក Vitali Klitschko អភិបាលក្រុង គៀវ បានលើកឡើងថា ក្រុមហ៊ុនថាមពលកំពុងព្យាយាមស្ដារអគ្គិសនីឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ប៉ុន្តែនេះនឹងអាស្រ័យលើ “តុល្យភាព” នៅក្នុងបណ្តាញជាតិ ។

នៅទូទាំងប្រទេសអ៊ុយក្រែន រដូវរងាកំពុងឈានចូលមកដល់ ដោយមានព្រិលធ្លាក់ និងសីតុណ្ហភាពដល់កម្រិតសូន្យ ។

ព្រឹកនេះមានអ័ព្ទសើមយ៉ាងក្រាស់បានបក់ពាសពេញក្រុងគៀវ ។ អ្នកអាចបង្កើតជារាងនៃអគារដែលនៅជិតនោះ ប៉ុន្តែទទេ។

អំពូលភ្លើងតែមួយគត់ហាក់បីដូចជាចង្កៀងមុខរបស់រថយន្តដូច្នេះដែរ ។

ឥឡូវនេះមនុស្សជាច្រើនមើលឃើញកន្លែងធ្វើការរបស់ពួកគេជាកន្លែងជ្រកកោនពីភាពត្រជាក់ ពីព្រោះយ៉ាងហោចណាស់កំដៅតែងតែបើក មិនដូចនៅផ្ទះនោះទេ ។

ប៉ុន្តែមនុស្សជាច្រើននៅក្នុងទីក្រុង គៀវ ហាក់បីដូចជាបញ្ហាលំបាកខ្លាំងដែលពួកគេកំពុងជួបប្រទះ មនុស្សកាន់តែច្រើនឡើងកំពុងដំឡើងម៉ាស៊ីនភ្លើងជាមធ្យោបាយនៃការមានថាមពលបម្រុង ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top