ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន អះអាងថា រុស្ស៊ី មានផែនការវាយប្រហារជប៉ុន កាលពីក្នុងឆ្នាំ២០២១

គៀវ៖ រុស្ស៊ី បានរៀបចំវាយប្រហារប្រទេសជប៉ុន នៅរដូវក្តៅឆ្នាំ២០២១ ប៉ុន្មានខែមុនពេលប្រធានាធិបតីលោក វ្ល៉ាឌីមៀ ពូទីន បើកការលុកលុយពេញ ប្រទេសអ៊ុយក្រែន នេះបើតាមប្រភពអ៊ីមែល ដែលមានសំបុត្រពីអ្នកផ្តល់ព័ត៌មាន នៅសេវាសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) ដែលចែករំលែក ជាមួយកាសែតអ៊ុយក្រែន Newsweek។

អ៊ីម៉ែលចុះថ្ងៃទី១៧ ខែមីនា ត្រូវបានផ្ញើដោយភ្នាក់ងារ ដែលមានឈ្មោះថា Wind of Change ទៅកាន់លោក Vladimir Osechkin សកម្មជនសិទ្ធិមនុស្សរុស្ស៊ី ដែលគ្រប់គ្រងគេហទំព័រ ប្រឆាំងអំពើពុករលួយ Gulagu.net ហើយឥឡូវនេះត្រូវបាន និរទេសនៅប្រទេសបារាំង ។

ភ្នាក់ងារ FSB សរសេរការបញ្ជូនជាទៀងទាត់ទៅ Osechkin ដោយបង្ហាញពីកំហឹង និងការមិនសប្បាយចិត្តនៅក្នុង សេវាកម្មជុំវិញសង្គ្រាម ដែលបានចាប់ផ្តើមនៅពេលដែលលោក ពូទីន បានលុកលុយប្រទេសជិតខាងអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ។

លោក Igor Sushko នាយកប្រតិបត្តិនៃ Wind of Change Research Group ដែលជាអង្គការមិនរកប្រាក់ចំណេញ ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន បាននឹងកំពុងបកប្រែការឆ្លើយឆ្លងពីរុស្ស៊ី ទៅជាភាសាអង់គ្លេស ចាប់តាំងពីខ្លួនបានចាប់ផ្តើមនៅថ្ងៃទី០៤ ខែមីនា។ លោកបានចែករំលែកអ៊ីមែលទាំងអស់ ទាំងស្រុងទៅកាន់ Newsweek, រួមទាំងការសង្ខេបថ្ងៃទី ១៧ ខែមីនាផងដែរ។

សំបុត្រដែលសរសេរដោយអ្នកផ្តល់ព័ត៌មាន និងបោះពុម្ពដោយ Osechkin ត្រូវបានវិភាគដោយ Christo Grozev អ្នកជំនាញខាង FSB ។ លោកបានលើកឡើងថា លោកបានបង្ហាញសំបុត្រ “ទៅទំនាក់ទំនង FSB ពិតប្រាកដពីរ (បច្ចុប្បន្ន ឬអតីត) ដែលគ្មានការសង្ស័យនោះទេ ដែលថា វាត្រូវបានសរសេរដោយសហសេវិក” ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top