ព័ត៌មានអន្តរជាតិ

មូលហេតុ ដែលអតីតអធិការ បតីអាល្លឺម៉ង់ មិនភ្ញាក់ផ្អើល ចំពោះការវាយលុក របស់រុស្ស៊ីលើអ៊ុយក្រែន

បរទេស ៖ អតីតអធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel និយាយថា លោកស្រីមិនភ្ញាក់ផ្អើលទេ នៅពេលដែលជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន បានផ្ទុះឡើង កាលពីចុងខែកុម្ភៈ ។ មេដឹកនាំចូលនិវត្តន៍ របស់អាល្លឺម៉ង់រូបនេះ បាននិយាយបែបនេះ ទៅកាន់សារព័ត៌មាន Der Spiegel នៅក្នុងបទសម្ភាសន៍មួយ ដែលបានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោកស្រី Merkel បាន​ប្រាប់​សារព័ត៌មានថា​ «​វា​មិន​បាន​កើត​ឡើង​ជា​ការ​ភ្ញាក់​ផ្អើល​នោះ​ទេ ។ នៅពេលនោះ “កិច្ចព្រមព្រៀងទីក្រុង Minsk ត្រូវបានលុបចោល” ។ លោកស្រីអតីតអធិការបតី បាននិយាយដោយ សំដៅទៅ លើកិច្ចព្រមព្រៀង បទឈប់បាញ់ឆ្នាំ ២០១៤ ដែលសម្របសម្រួលដោយអាល្លឺម៉ង់ និងបារាំង ដែលត្រូវបានរៀបចំឡើង ដើម្បីផ្តល់ឱ្យតំបន់ ភាគខាងកើតនូវឋានៈ ពិសេសនៅក្នុងអ៊ុយក្រែន ។

លោកស្រី​ក៏​បាន​និយាយ​ថា ការ​ខិតខំ​ប្រឹងប្រែង​របស់​លោកស្រី​ក្នុង​ការ​បង្កើត​វេទិកា​សន្ទនា​មួយ​ទៀត​សម្រាប់​រុស្ស៊ី និង​សហភាព​អឺរ៉ុប​ក្នុង​ឆ្នាំ ២០២១ មិន​បាន​សម្រេច​អ្វី​ឡើយ។

ផ្ទាំងពាណិជ្ជកម្ម

លោកស្រី Merkel បានបន្ថែមថា “ខ្ញុំចង់រួម ជាមួយប្រធានាធិបតីបារាំង Emmanuel Macron ដើម្បីបង្កើតទម្រង់ពិភាក្សា ឯករាជ្យអឺរ៉ុប ជាមួយពូទីនតាមរយៈក្រុមប្រឹក្សាអឺរ៉ុប” ដោយលោកស្រីពន្យល់ថា លោកស្រីប្រឈមមុខ នឹងការប្រឆាំងពីសមាជិក ផ្សេងទៀត នៃស្ថាប័នកំពូល របស់សហភាពអឺរ៉ុប ។

ជាងនេះទៅទៀត លោកស្រី Merkel បាន​កត់​សម្គាល់​ថា​ «​ខ្ញុំ​លែង​មាន​កម្លាំង​ ដើម្បី​អះអាង​ខ្លួន​ឯង​ហើយ​» ខណៈ​អ្នក​រាល់​គ្នា​ដឹង​ថា​ លោកស្រីរៀបនឹង​ចុះ​ចេញ​ពី​តំណែង ។ លោកស្រី បានប្រឈមមុខនឹងបញ្ហាដូចគ្នា ក្នុងដំណើរលា របស់លោកស្រី ទៅកាន់ទីក្រុងមូស្គូ ដោយមានអារម្មណ៍ថា លោកស្រីលែង មានលទ្ធភាព មានឥទ្ធិពលលើលោក ពូទីន ដែលលិកស្រីបាននិយាយថា គឺ “មានតែអំណាចប៉ុណ្ណោះ” ៕

To Top