ព័ត៌មានអន្តរជាតិ

សារព័ត៌មានអង់គ្លេស៖ ចំនួនផ្លូវការទាហានរុស្ស៊ី ដែលស្លាប់នៅក្នុងជម្លោះ ជាមួយអ៊ុយក្រែនមានយ៉ាងហោចណាស់ ៩ ៣១១នាក់

បរទេស៖ យ៉ាងហោចណាស់ទាហានរុស្ស៊ី ៩ ៣១១នាក់បានស្លាប់ចាប់តាំងពីរុស្ស៊ី ចាប់ផ្តើមការលុកលុយរបស់ខ្លួនលើអ៊ុយក្រែនកាលពី ៩ ខែមុន, នេះបើយោងតាមការស៊ើបអង្កេតឯករាជ្យដែលធ្វើឡើងរួមគ្នាដោយ BBC Russian Service និងសារព័ត៌មានឯករាជ្យរបស់រុស្ស៊ី MediaZona ។

យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ចំនួនអ្នកស្លាប់ដែលត្រូវបានចេញផ្សាយដោយ BBC កាលពីថ្ងៃសុក្រ រួមបញ្ចូលតែអ្នកស្លាប់ ដែលត្រូវបានបញ្ជាក់ជាផ្លូវការប៉ុណ្ណោះ ដែលមានន័យថា ចំនួនពិតនៃការខាតបង់របស់រុស្ស៊ីក្នុងជម្លោះរហូតមកដល់បច្ចុប្បន្នអាចមានចំនួន ច្រើនជាងពីរដង។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ប្រព័ន្ធផ្សព្វផ្សាយ សាធារណៈ​របស់​ចក្រភព​អង់គ្លេស។

BBC បាននិយាយថា ចំនួននៃការខាតបង់ដែលមិនអាចត្រឡប់វិញបានរបស់រុស្ស៊ីដែលជាតួលេខ ដែលរាប់បញ្ចូលទាំងអ្នករងរបួសធ្ងន់ធ្ងរនិងអ្នកបាត់ខ្លួនអាចមានរហូតដល់ ១០០ ០០០ នាក់ ។

ផ្ទាំងពាណិជ្ជកម្ម

ក្នុងចំណោមអ្នកដែលត្រូវបានរាប់បញ្ចូល ក្នុងការរាប់ដោយ BBC មានបុរសចំនួន ៣២៦នាក់ ដែលត្រូវបានកោះហៅ ក្នុងអំឡុងពេលជំរុញការកេណ្ឌទ័ព របស់រុស្ស៊ីនាពេលថ្មីៗនេះ។ របាយការណ៍បាននិយាយថា យ៉ាងហោចណាស់ ពួកគេ ៣៥នាក់បានស្លាប់មុនពេលពួកគេ អាចត្រូវបានគេដាក់ពង្រាយទៅកាន់ជួរមុខ ហើយ “ជាញឹកញាប់បំផុតដោយសារតែបញ្ហាបេះដូង គ្រោះថ្នាក់ ឬការប្រើប្រាស់គ្រឿងស្រវឹង”៕

ប្រែសម្រួលៈ ណៃ តុលា 

To Top