ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន ​សម័យ​សង្រ្គាម​លោក​លើក​ទី​២ បាន​ស្នើ​ឲ្យ​ Holy See បញ្ចៀស​សង្រ្គាម ​ជាមួយ​អាមេរិក

តូក្យូ៖ រដ្ឋមន្ត្រីការបរទេសជប៉ុន បានជួបជាមួយលោក Pope Pius XII និងរដ្ឋលេខាធិការ របស់លោកក្នុងអំឡុង សង្គ្រាមលោកលើកទី២ ដើម្បីស្វែងរកការសម្រុះសម្រួល ក្នុងគោលបំណងចង់បញ្ចៀសសង្គ្រាម ជាមួយសហរដ្ឋអាមេរិក ៨ខែមុនពេល ដែលជប៉ុនវាយប្រហារ Pearl Harbor ក្នុងខែធ្នូ ឆ្នាំ១៩៤១ ឯកសារហូលី ដែលទើបឃើញ ដោយទីភ្នាក់ងារសារ ព័ត៌មានក្យូដូ Kyodo News ។

លោក Yosuke Matsuoka ចង់ឱ្យ Holy See និយាយទៅកាន់ប្រធានាធិបតីអាមេរិកលោក Franklin Roosevelt ដើម្បីព្យាយាមការពារ “សង្រ្គាមនៃការបំផ្លិចបំផ្លាញគ្នាទៅវិញទៅមក” ដោយប្រាប់ Cardinal Luigi Maglione ថា ទីក្រុងតូក្យូ ក៏ចង់បានបទឈប់បាញ់ ជាមួយចិនដែរ បន្ទាប់ពីសង្រ្គាមជាង ៣ឆ្នាំ នេះបើយោងតាមសេចក្តីសង្ខេប ដោយការិយាល័យរបស់ខា នៃកិច្ចប្រជុំមួយនៅថ្ងៃទី០២ ខែមេសា ឆ្នាំ១៩៤១ រវាងអ្នកទាំងពីរ។

លោក Matsuoka ដែលបានបម្រើការជាអ្នកការទូតកំពូល របស់ប្រទេសជប៉ុន នៅចន្លោះឆ្នាំ១៩៤០ និង ១៩៤១ ហើយត្រូវបានចោទប្រកាន់ បន្ទាប់ពីសង្គ្រាមលោកលើកទី២ ថាជាឧក្រិដ្ឋជនសង្គ្រាម បានលើកឡើងថា មេដឹកនាំ សហរដ្ឋអាមេរិក នឹងអាចនាំមកនូវសន្តិភាព ដល់ចុងបូព៌ាតាមរយៈការសម្រុះសម្រួល ក្នុងនាមប្រទេសជប៉ុន ជាមួយមេដឹកនាំចិន Chiang Kai- Shek នេះបើយោងតាមឯកសារ ។

លោក Matsuoka បានពិភាក្សាជាមួយសម្តេចប៉ាប មុនពេលដែលលោក ជួបជាមួយលោក Chiang Kai- Shek ប៉ុន្តែអ្វីដែលសម្តេចប៉ាប បាននិយាយក្នុងអំឡុងពេលពិភាក្សា នៅតែមិនបានបង្ហាញ ជាសាធារណៈឡើយ។

ទំនាក់ទំនងរបស់ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតូក្យូ ដែលកាន់តែយ៉ាប់យ៉ឺន រួចទៅហើយនោះ កាន់តែអាក្រក់ទៅៗ បន្ទាប់ពីប្រទេសជប៉ុន បានចាប់ផ្តើមសង្រ្គាមចិន-ជប៉ុន ពេញលក្ខណៈនៅឆ្នាំ១៩៣៧ ដែលក្រោយមកបានត្រួតលើគ្នា ជាមួយនឹងការរីកចម្រើនផ្នែកយោធា របស់ជប៉ុននៅក្នុងអាណានិគមអឺរ៉ុប នៅអាស៊ីអាគ្នេយ៍។ សម្ព័ន្ធភាពរបស់ប្រទេសជាមួយ ណាស៊ីអាល្លឺម៉ង់ និងហ្វាស៊ីសអ៊ីតាលី បានធ្វើឱ្យអរិភាពកាន់តែធ្ងន់ធ្ងរ ។

លោក Matsuoka សន្មត់ថា បានប្រាប់លោក Chiang Kai- Shek ថា លោកមិនចង់ឱ្យសង្រ្គាមកើនឡើង – នៅពេលនោះត្រូវបានប្រយុទ្ធនៅអាស៊ីអឺរ៉ុប និងអាហ្វ្រិក។ លោកបានលើកឡើងថា “អរិយធម៌បច្ចុប្បន្ននឹងត្រូវបំផ្លាញ” ដោយជម្លោះរវាងសហរដ្ឋអាមេរិក និង ជប៉ុន ចាប់តាំងពីអ្នកទាំងពីរ នឹងមិនស្ទាក់ស្ទើរក្នុងការងាកទៅរកមធ្យោបាយ ជ្រុលនិយម ដោយភាគីទាំងពីរ បានប្តេជ្ញាចិត្តថា នឹងឈ្នះ។

វានឹងមានប្រយោជន៍ខ្លាំងណាស់ ប្រសិនបើព្រះវិហារកាតូលិក អាចបញ្ចុះបញ្ចូលសហរដ្ឋអាមេរិក ឱ្យបដិសេធមិន ចូលរួមក្នុងសង្រ្គាម និងពីការធ្វើ “ទង្វើបង្កហេតុ” ប្រឆាំងនឹងប្រទេសជប៉ុន នោះ សេចក្តីសង្ខេបរបស់បុរីវ៉ាទីកង់ បានកត់សម្គាល់ថាលោកបានសួរដូចនេះ។

អ្នកការទូតដែលបានចំណាយ ពេលជាច្រើនឆ្នាំនៅសហរដ្ឋអាមេរិក និងមានសញ្ញាប័ត្រច្បាប់ពីសាកលវិទ្យាល័យ Oregon ក៏បានបញ្ជាក់ផងដែរថា សន្ធិសញ្ញាត្រីភាគីខែកញ្ញា ឆ្នាំ១៩៤០ រវាងទីក្រុងតូក្យូ ប៊ែរឡាំង និងរ៉ូម ដែលលោកបានសន្និដ្ឋាន គឺសំដៅការពារការប្រយុទ្ធ ជាមួយសហរដ្ឋអាមេរិក។

លោក Matsuoka បានស្នើឱ្យ Holy See បញ្ចុះបញ្ចូលលោក Roosevelt “ឱ្យធ្វើអន្តរាគមន៍ជាមួយអាជ្ញាធរជាន់ខ្ពស់ របស់លោក” ជាមួយលោក Chiang ដើម្បីឱ្យលោក “យល់ពីប្រទេសជប៉ុន” ដោយពន្យល់ថា វាមិនបានប្រយុទ្ធជាមួយប្រទេសចិន និងប្រជាជនរបស់ខ្លួននោះទេ ក្រៅតែពីរបបកុម្មុយនិស្ត។

កំណត់ត្រារបស់បុរីវ៉ាទីកង់ មិនផ្តល់ព័ត៌មានលម្អិតអំពីដំណោះស្រាយ ដែលតូក្យូចង់បានពីប្រទេសចិននោះទេ ប៉ុន្តែសរសេរថា អ្នកការទូតជប៉ុនរូបនេះ បាននិយាយដោយទំនុកចិត្តថា លោកសង្ឃឹមថា “អាចបញ្ចប់សន្តិភាពក្នុងរយៈពេលមួយខែ” ទោះបីជាគ្មានជំនួយពី Roosevelt ក៏ដោយ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top