ព័ត៌មានអន្តរជាតិ

អង់គ្លេសបញ្ជាក់ពីការ បញ្ជូនសព្វាវុធទំនើបទៅឲ្យអ៊ុយក្រែន ទោះបីជាមានការព្រមានពីរុស្ស៊ី

បរទេស៖ ក្រសួងការពារជាតិអង់គ្លេសបានបញ្ជាក់ថា ការផ្គត់ផ្គង់ដល់អ៊ុយក្រែននូវមីស៊ីល Brimstone 2 ទំនើបដឹកនាំដោយឡាស៊ែរ ដោយបានច្រានចោល ការព្រមានម្តងហើយម្តងទៀត របស់ទីក្រុងម៉ូស្គូអំពីហានិភ័យ នៃការបង្កជម្លោះដោយផ្ទាល់រវាងណាតូ និងរុស្ស៊ី ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងការពារជាតិអង់គ្លេស បានបង្ហោះវីដេអូឃ្លីប កាលពីថ្ងៃអាទិត្យនៅលើ Twitter ដោយបង្ហាញយ៉ាងហោចណាស់ មួយចំណែកនៃមីស៊ីល ដែលមានភាពជាក់លាក់ខ្ពស់ ដែលកំពុងត្រូវបានបញ្ជូនពី មូលដ្ឋានទ័ពអាកាស Brize Norton ក្នុងទីក្រុង Oxfordshire ទៅកាន់អាកាសយានដ្ឋាន ដែលមិនបានបង្ហាញ។ ក្រសួងបាននិយាយថា មីស៊ីលនេះគឺជាផ្នែកមួយនៃ “កញ្ចប់ជំនួយ” របស់ចក្រភពអង់គ្លេសសម្រាប់អ៊ុយក្រែន ដោយបញ្ជាក់ពីរបាយការណ៍ ប្រព័ន្ធផ្សព្វផ្សាយមុនៗអំពីការ ចែកចាយបែបនេះធ្វើឡើងសម្រាប់ពេលខ្លះ ។

ក្រសួងការពារជាតិរបស់ អង់គ្លេសបានអះអាងនៅក្នុង Tweet របស់ខ្លួនថា “ជំនួយនេះបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការបញ្ឈប់ការរីកចម្រើនរបស់រុស្ស៊ី” ។

ផ្ទាំងពាណិជ្ជកម្ម

នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak បានបង្ហាញកញ្ចប់ជំនួយយោធាថ្មី ដែលមានតម្លៃ ៥០លានផោន (៦០លានដុល្លារ) ក្នុងអំឡុងពេលទស្សនកិច្ច របស់លោកទៅកាន់ទីក្រុងគៀវ កាលពីដើមខែនេះ។ មីស៊ីល Brimstone 2 នីមួយៗមានតម្លៃប្រហែល ១៧៥ ០០០ផោន ៕

ប្រែសម្រួលៈ ណៃ តុលា

To Top