ព័ត៌មានអន្តរជាតិ

ណាតូ ព្យាយាមបញ្ជូនយន្ដហោះដ្រូន ឆ្លងចូលព្រំដែនរុស្ស៊ី មុនពេលពេលផ្ទុះសង្គ្រាម នៅអ៊ុយក្រែន

ម៉ូស្គូ៖ អភិបាលក្រុង Pskov លោក Mikhail Vedernikov បានឲ្យដឹងថា យន្តហោះដ្រូនរបស់អង្គការណាតូ បានព្យាយាមឆ្លងកាត់ព្រំដែនក្នុងតំបន់ មុនពេលប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ឈ្លានពានអ៊ុយក្រែន ដែលបានចាប់ផ្តើមនៅថ្ងៃទី២៤ ខែកុម្ភៈ។

ទីក្រុង Pskov គឺជាទីក្រុងមួយនៅភាគខាងលិចនៃប្រទេសរុស្ស៊ី ហើយមានព្រំដែនជាមួយសមាជិកណាតូ ដែលមានប្រទេស ឡាតវី និងអេស្តូនី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Newsweek។

សារព័ត៌មាន Sputnik News បានរាយការណ៍ថា លោក Vedernikov បានឲ្យដឹងនៅក្នុងវេទិកាសារព័ត៌មាន កាលពីថ្ងៃសៅរ៍ថា “យើងមិនដែលបាននិយាយ ច្រើនអំពីរឿងនេះទេ ប៉ុន្តែក៏មានការប៉ុនប៉ងឆ្លងដែន ដោយខុសច្បាប់របស់យើងជា មួយនឹងយន្តហោះដ្រូនយោធា និងយន្តហោះដទៃទៀត។ ការចូលរួមដោយគ្មានសន្តិភាព” បែបនេះបានរីកដុះដាលយ៉ាងពេញទំហឹង សូម្បីតែមុនពេលចាប់ផ្តើម ប្រតិបត្តិការយោធាពិសេស និងច្បាស់ពីស្ថានភាព កាន់តែធ្ងន់ធ្ងរទៅៗ។

លោកបានបន្តទៀតថា “តំបន់ Pskov មានព្រំប្រទល់ជាប់នឹងរដ្ឋចំនួនបី ដែលពីរក្នុងចំណោមនោះ ជាផ្នែកនៃប្លុកណាតូ ថ្ងៃនេះពួកគេចូលចិត្តនិយាយអំពី របៀបដែលសម្ព័ន្ធភាពបានស្វែងរក “ការរួមរស់ដោយសន្តិភាព” ជាមួយយើង តំបន់ Pskov ក៏ទទួលរងនូវបញ្ហានេះម្តងហើយម្តងទៀត លើគោលនយោបាយ “អ្នកជិតខាងល្អ” របស់អង្គការណាតូ។

តំបន់ Pskov មិនបានផ្តល់ព័ត៌មានលម្អិតអំពី ប្រតិបត្តិការយន្តហោះដ្រូនរបស់ អង្គការណាតូនៅតាមព្រំដែនរុស្ស៊ី ឬរបៀបដែលវិមានក្រឹមឡាំងឆ្លើយតប ចំពោះការប៉ុនប៉ងទាំងនោះទេ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top