ព័ត៌មានអន្តរជាតិ

រុស្ស៊ី៖ ទីក្រុងជាប់ព្រំដែន ជាមួយអ៊ុយក្រែន ចាប់ផ្តើមបង្កើតជម្រកការពារ គ្រាប់បែកនៅតាមដងផ្លូវ ទូទាំងទីក្រុង

បរទេស ៖ គេហទំព័រព័ត៌មានឯករាជ្យ Holod បានរាយការណ៍ កាលពីថ្ងៃអាទិត្យថា សញ្ញាទីជម្រកការពារ គ្រាប់បែកបានលេចឡើង នៅតាមដងផ្លូវ នៃទីក្រុងនានារបស់ប្រទេសរុស្ស៊ី នៅជិតព្រំដែនជាមួយអ៊ុយក្រែន ក៏ដូចជានៅទីតាំងឆ្ងាយៗ ជាច្រើនទៀត។

យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា អភិបាលក្រុងរបស់រុស្ស៊ីគឺលោក Valentin Demidov បាននិយាយថា សញ្ញាប្រហែល ៧០០ ត្រូវបានគេរំពឹងថានឹងត្រូវបានដំឡើងនៅដើមខែធ្នូនៅក្នុងទីក្រុង Belgorod ក្បែរព្រំដែនជាមួយនឹងអ៊ុយក្រែន។

យោងតាមលោក Demidov បានឱ្យដឹងថា ការដំឡើងសញ្ញាដែលចង្អុលប្រាប់អំពីជម្រក ការពារគ្រាប់បែក គឺជា “ដំណាក់កាលទីពីរ” នៅក្នុងការរៀបចំការពារជនស៊ីវិល ។

ផ្ទាំងពាណិជ្ជកម្ម

លោក Demidov បាននិយាយថា “នៅក្នុងដំណាក់កាលដំបូង យើងបានត្រួតពិនិត្យ គ្រប់ទីតាំងដែលអាច អនុវត្តមុខងារនេះ និងបានចងក្រងឯកសារទទួលខុសត្រូវ សម្រាប់ការផ្តល់សិទ្ធិចូលប្រើប្រាស់ និងត្រួតពិនិត្យស្ថានភាព នៃជម្រក”។

អ្នកស្រុកក៏ចាប់ផ្តើមកត់សម្គាល់ ទៅលើសញ្ញាជម្រកការពារ គ្រាប់បែកនៅ Rostov-on-Don ចម្ងាយប្រហែល ១៥០ គីឡូម៉ែត្រភាគខាងកើតនៃទីក្រុងកំពង់ផែ Mariupol ដែលកាន់កាប់ របស់អ៊ុយក្រែន៕

To Top