ព័ត៌មានអន្តរជាតិ

កិច្ចពិភាក្សា ស្តីពីការគ្រប់គ្រងអាវុធ រវាងរុស្សីនិងអាមេរិក ត្រូវបានពន្យាពេល

បរទេស៖ រដ្ឋមន្ត្រីក្រសួងការបរទេស របស់ប្រទេសរុស្សី កាលពីថ្ងៃម្សិលមិញនេះ បានធ្វើការបញ្ជាក់ប្រាប់ទៅកាន់ ក្រុមអ្នកយកព័ត៌មានរបស់ rt.com ថាកិច្ចពិភាក្សា ស្តីអំពីការគ្រប់គ្រងអាវុធ រវាងរដ្ឋាភិបាលទីក្រុងគៀវ និងរដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោន គឺត្រូវបានពន្យាពេលដំណើរការហើយ។

ឆ្លើយតបទៅនឹងការស្នើសុំសាកសួរដោយ RT ចំពោះព្រឹត្តិការណ៍នេះក្រសួងការបរទេសរុស្សី បានពន្យល់ថា៖ដូចទៅនឹងផែនការ ដែលត្រូវបានរៀបចំឡើង សម្រាប់ថ្ងៃទី២៨ខែវិច្ឆិកាដល់ថ្ងៃទី៦ខែធ្នូ ភាគីខាងអាមេរិក និងរុស្សី នឹងត្រូវជួបគ្នាក្នុងទីក្រុង Cairo ប្រទេសអេហ្ស៊ីប ប៉ុន្តែនឹងត្រូវពន្យាពេលទៅវិញ។

ផ្ទាំងពាណិជ្ជកម្ម

សេចក្តីប្រកាស របស់ក្រសួងដដែលបានបន្តទៀតថា ពេលវេលាផ្សេងនឹងត្រូវធ្វើជំនួសមកវិញ ប៉ុន្តែមិនអាចទាន់បានប្រកាសលំអិត ឲ្យបានដឹងនៅឡើយទេ។

គួរឲ្យដឹងដែរថាមុននេះបន្តិច CNN បានចេញសេចក្តីផ្សាយមួយថា ខាងភាគីខាងអាមេរិក គឺបានត្រៀមខ្លួនរួចទៅហើយ សម្រាប់កិច្ចចរចានេះ តាមដែលអាចឆាប់ធ្វើទៅបំផុតបាន៕ ប្រែសម្រួល៖ស៊ុនលី

To Top