ព័ត៌មានអន្តរជាតិ

ជប៉ុន កំពុងស្វែងរកការគាំទ្រ ក្នុងការបង្កើនថវិកា វិស័យការពារជាតិ ដល់ទៅ ២ភាគរយ នៃGDP

តូក្យូ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida បានកំពុងធ្វើការព្យាយាមស្នើសុំ ទៅកាន់ក្រុមគណៈរដ្ឋមន្ត្រីឲ្យសម្រេចចិត្ត ក្នុងការគាំទ្រនូវផែនការបង្កើន ប្រាក់ចំណាយប្រចាំឆ្នាំលើ វិស័យការពារជាតិឲ្យបានទៅដល់ ២ភាគរយនៃ GDP នៅក្នុងឆ្នាំ២០២៧។

ផែនការក្នុងការបង្កើនសមត្ថភាព កម្លាំងការពារជាតិនៅក្នុងឆ្នាំនេះ នឹងត្រូវអនុវត្តឡើងនៅក្នុងខែមេសា ឆ្នាំ២០២៧ នេះបើយោងតាមការណែនាំ និងបង្ហាញផ្លូវដោយ លោកនាយករដ្ឋមន្ត្រីទៅកាន់ លោករដ្ឋមន្ត្រីការពារជាតិជប៉ុន Yasukazu Hamada និងរដ្ឋមន្ត្រីហិរញ្ញវត្ថុលោក Shunichi Suzuki ។

ផ្ទាំងពាណិជ្ជកម្ម

គួរឲ្យដឹងដែរថា ប្រទេសជប៉ុននៅក្នុងរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ បានបន្តធ្វើការចំណាយលើវិស័យយោធា ក្នុងទំហំត្រឹមតែ ១ភាគរយប៉ុណ្ណោះ នៃផលិតផលក្នុងស្រុកសរុប ឬប្រហែលជា ៥,៤ទ្រីលានយេន ឬត្រូវជា 39.3 ពាន់លានដុល្លារ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top