ព័ត៌មានអន្តរជាតិ

ធាតុរបស់ចិន​ កំពុងភ្លឺចែងចាំង នៅក្នុង World Cup ការផលិតរបស់ចិន អាចមើលឃើញគ្រប់ទីកន្លែង

ប៉ុន្មានថ្ងៃនេះ World Cup កំពុងបើកធ្វើការប្រកួត ហើយការផលិតរបស់ចិននៅក្នុង World Cup កំពុងទាក់ទាញចំណាប់អារម្មណ៍ ។ កីឡដ្ឋាន Lusail ដែលជាកីឡដ្ឋានសំខាន់ សម្រាប់ការប្រកួតបាល់ទាត់ពិភពលោក Qatar ត្រូវបានសាងសង់ ដោយក្រុមហ៊ុនចិន ។ ក្រៅពីកីឡដ្ឋាន ការហូបដេកដើរអង្គុយ ក៏អាចមើលឃើញ ការផលិតរបស់ចិនដែរ ។

១-កីឡដ្ឋាន Lusail ត្រូវបានសាងសង់ដោយ ក្រុមហ៊ុនសំណង់ផ្លូវដែកអន្តរជាតិចិន ដែលអាចផ្ទុកអ្នកទស្សនាបាន ៩២០០០ នាក់ ។ ដោយគិតពីអាកាសធាតុក្តៅក្នុងតំបន់ មានម៉ាស៊ីនត្រជាក់នៅក្រោមគ្រប់កៅអី ។ លើសពីនេះទៀត ប្រព័ន្ធស្រោចស្រពធារាសាស្រ្ត និងការថែទាំវាលស្មៅនៅកីឡាដ្ឋាន ត្រូវបានគាំទ្រដោយសាកលវិទ្យាល័យ Ningxia របស់ប្រទេសចិន ។

២-លោក Ma Ning អាជ្ញាកណ្តាលចិននិងលោក Cao Yi និងលោក Shi Xiang ជំនួយការអាជ្ញាកណ្តាលពីរនាក់ បានបង្ហាញខ្លួន ។ នេះជាលើកដំបូងបន្ទាប់ពី ២០ ឆ្នាំដែលអាជ្ញាកណ្តាលចិនបានចូលរួម ក្នុងការងារអនុវត្តច្បាប់ម្តងទៀត នៅក្នុង World Cup ។

៣-Mascots៖ យោងតាមការប៉ាន់ស្មាន របស់សមាគមផលិតផលកីឡា Yiwu ចាប់ពី mascot “Laib” ដល់បាល់ប្រើក្នុង World Cup និងកញ្ចែរបស់អ្នកគាំទ្រ ចាប់ពីអាវរបស់ក្រុមនីមួយៗដល់ការតុបតែងនៃ Hercules Cup និងទង់កំពូលទាំង ៣២… “Made in Yiwu” មានចំណែកទីផ្សារដល់ទៅ ៧០% នៃទំនិញគ្រឿងបរិក្ខារក្នុង World Cup ទាំងមូល ។

ផ្ទាំងពាណិជ្ជកម្ម

៤-នៅមុន World Cup ខ្លាឃ្មុំផេនដាឈ្មោះ “Jingjing” និង “Sihai” ដែលមកពីប្រទេសចិន បានជួបសាធារណជនជាផ្លូវការនៅក្រុងដូហា ។ នៅខែតុលា ឆ្នាំ ២០២២ នេះ “Jingjing” និង “Sihai” បានចេញដំណើរទៅប្រទេសកាតា ។ យោងតាមកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ ខ្លាឃ្មុំផេនដាពីរក្បាលនេះនឹងរស់នៅ ក្នុងប្រទេសកាតារយៈពេល ១៥ ឆ្នាំ ។

៥-ក្នុងអំឡុងពេល World Cup ឡានក្រុងជាច្រើន បានដឹកជញ្ជូនពីកីឡដ្ឋាន សណ្ឋាគារនិងកន្លែងផ្សេងទៀត ដោយទទួលភារកិច្ចដឹកជញ្ជូនអ្នកគាំទ្រ មន្ត្រីនិងអ្នកសារព័ត៌មាន ។ ក្នុងចំណោមនោះ ឡានក្រុងថាមពលថ្មីផលិតដោយប្រទេសចិន បានក្លាយជាកម្លាំងសំខាន់ ។តាមដំណឹងបានឱ្យដឹងថា ដើម្បីបំពេញតម្រូវការដឹកជញ្ជូនក្នុង World Cup កាតាបាននាំចូលរថយន្តដឹកអ្នកដំណើរពីប្រទេសចិនចំនួន ១៥០០ គ្រឿង រួមទាំងរថយន្តដឹកអ្នកដំណើរអគ្គិសនីសុទ្ធចំនួន ៨៨៨ គ្រឿងផងដែរ ។

៦-ស្ថានីយ៍ថាមពល Photovoltaic៖ ស្ថានីយ៍ថាមពល photovoltaic Alcazar បានចុះកិច្ចសន្យានិងសាងសង់ ដោយក្រុមហ៊ុនគម្រោង Guizhou ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ POWERCHINA គឺជាស្ថានីយ៍ថាមពលពន្លឺព្រះអាទិត្យដំបូងគេ នៅក្នុងប្រទេសកាតា ។ នៅទីនេះ បន្ទះស្រូបពន្លឺព្រះអាទិត្យជាង ២ លាននៅក្នុងឧទ្យាននេះ អាចផ្តល់ឱ្យកាតានូវថាមពលស្អាត ប្រហែល ១.៨ ពាន់លានគីឡូវ៉ាត់ម៉ោងក្នុងមួយឆ្នាំ ៕

To Top