ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលវ៉ាស៊ិនតោន អនុម័តកញ្ចប់ថវិកា ១ពាន់លានដុល្លារ លក់អាវុធឲ្យកាតា

បរទេស៖ រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក Joe Biden កាលពីថ្ងៃម្សិលមិញនេះ ត្រូវបានគេមើលឃើញថា
បានឈានទៅដល់ការអនុម័ត កញ្ចប់ថវិកាប្រមាណជា ១ពាន់លានដុល្លារ ដើម្បីលក់អាវុធទៅឲ្យប្រទេសកាតា ដែលភាគច្រើន
គឺជាប្រភេទរថយន្តគ្មានមនុស្សបើកឬ UAV។

ក្រសួងការបរទេសអាមេរិក គឺជាអ្នកប្រកាសដំណឹងនេះ ពោលគឺនៅមុនពេលបន្តិចនៃ ការប្រកួតពានរង្វាន់ពិភពលោករវាង
ក្រុមជម្រើសជាតិអាមេរិក និងក្រុមជម្រើសជាតិអ៊ីរ៉ង់នៅក្នុង ទីក្រុងដូហាប្រទេសកាតា។

គួរឲ្យដឹងដែរថា កញ្ចប់អាវុធដែលត្រូវលក់ ទៅឲ្យប្រទេសកាតានោះគេសង្កេតឃើញថា នឹងមានដូចជាប្រព័ន្ធប្រយុទ្ធ ដ្រូនទំនើបបំផុត
ចំនួន១០គ្រឿងនិងប្រព័ន្ធរារាំង និងការពារដ្រូនចំនួន ២០០គ្រឿងផ្សេងទៀតផងដែរ។

រំលឹកដែរថា ប្រទេសកាតាបានព្យាយាម ធ្វើការស្នើសុំទិញអាវុធ និងដ្រូនជាច្រើនរួមទាំង MQ-9 reaper drone ផងតាំងតែពី
ឆ្នាំ២០២០ ទោះបីជាមានទំនាកទំនង ជិតស្និទ្ធជាមួយនឹងរដ្ឋាភិបាលអាមេរិកក្តី ៕

ប្រែសម្រួល៖ ស៊ុន លី

To Top