ព័ត៌មានអន្តរជាតិ

លោក ស៊ី ជីនពីង បញ្ជាក់ពីការត្រៀម​ខ្លួន ​ជា​ស្រេច ដើម្បី​ពង្រឹង ​កិច្ចសហប្រតិបត្តិការ ​ថាមពល​ចិន​-រុស្ស៊ី

ប៉េកាំង ៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានឲ្យដឹងថា ប្រទេសចិន ត្រៀមខ្លួនជាស្រេច ក្នុងការធ្វើការជាមួយ ប្រទេសរុស្ស៊ី ដើម្បីបង្កើតភាព ជាដៃគូកាន់តែជិតស្និទ្ធ នៅក្នុងកិច្ចសហប្រតិបត្តិការ ថាមពល នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។

លោក ស៊ី ជីនពីង បានឲ្យដឹងនៅក្នុងលិខិតអបអរសាទរ មួយផ្ញើទៅកាន់វេទិកាធុរកិច្ច ថាមពលចិន -រុស្ស៊ីលើកទី៤ ថា កិច្ចសហប្រតិបត្តិការថាមពល គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ នៃកិច្ចសហប្រតិបត្តិការ ជាក់ស្តែងរវាងចិន និងរុស្ស៊ី ហើយក៏ជាកម្លាំងវិជ្ជមាន សម្រាប់ការរក្សាសន្តិសុខ ថាមពលពិភពលោកផងដែរ ។

ប្រឈមមុខនឹងហានិភ័យ និងបញ្ហាប្រឈមខាងក្រៅ ប្រទេសទាំងពីរ បានពង្រឹងទំនាក់ទំនង និង ការសម្របសម្រួល និងជំរុញគម្រោង កិច្ចសហប្រតិបត្តិការសំខាន់ៗ ដែលបានបង្ហាញ ឱ្យឃើញពីភាពធន់រឹងមាំ នៃកិច្ចសហប្រតិបត្តិការ ថាមពលចិន-រុស្ស៊ី និងការរំពឹងទុកយ៉ាង ទូលំទូលាយនៃភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ចិន-រុស្សី ក្នុងការសម្របសម្រួល សម័យ​ថ្មី​។

លោក ក៏បានឲ្យដឹងផងដែរថា ភាគីចិន ត្រៀមខ្លួនជាស្រេចក្នុងការសហការជាមួយរុស្ស៊ី ដើម្បីជំរុញការអភិវឌ្ឍន៍ ថាមពលស្អាត និងបៃតង និងការពារ សន្តិសុខ ថាមពលអន្តរជាតិ និងស្ថិរភាព នៃខ្សែសង្វាក់ផ្គត់ផ្គង់ឧស្សាហកម្ម និង ផ្គត់ផ្គង់ ដោយហេតុនេះ ការរួមចំណែកថ្មី ដល់ការអភិវឌ្ឍន៍យូរអង្វែង មានសុខភាពល្អ និងនិរន្តរភាព នៃទីផ្សារ ថាមពលពិភពលោក៕

To Top