ព័ត៌មានអន្តរជាតិ

បន្ទាប់ពីឆ្នាំ២០២០ កើតជម្លោះជាមួយរដ្ឋាភិបាលចិន, ស្ថាបនិក Alibaba លោក Jack Ma ត្រូវបានគេឃើញ កំពុងរស់នៅក្នុង ទីក្រុងតូក្យូ

បរទេស ៖ មហាសេដ្ឋីចិន និងជាស្ថាបនិកក្រុមហ៊ុន ពាណិជ្ជកម្មអេឡិចត្រូនិកយក្ស Alibaba លោក Jack Ma ដែលបានជួបបញ្ហា ជាមួយរដ្ឋាភិបាលចិន ជុំវិញការរំលោភលើបទប្បញ្ញត្តិប្រឆាំងការផ្តាច់មុខ និងរក្សាទម្រង់ទាបចាប់តាំងពីឆ្នាំ ២០២០ ឥឡូវនេះកំពុងរស់នៅក្នុង ទីក្រុងតូក្យូ ប្រទេសជប៉ុន រយៈពេលប្រហែល ៦ ខែហើយ, នេះបើយោងតាមសារព័ត៌មាន កាលពីថ្ងៃអង្គារ ។

យោងតាមសារព័ត៌មាន The Financial Express ចេញផ្សាយ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ការស្នាក់នៅក្នុងប្រទេសជប៉ុន រយៈពេលជាច្រើនខែ របស់លោក Jack Ma នៅប្រទេសជប៉ុន ជាមួយគ្រួសារ នៅតំបន់ក្តៅ និងរមណីយដ្ឋានជិះស្គីនៅទីជនបទនៅខាងក្រៅទីក្រុងតូក្យូ និងការធ្វើដំណើរជាទៀង ទាត់ទៅកាន់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល, នេះបើយោងតាមកាសែត Financial Times បានរាយការណ៍ដោយដកស្រង់ មនុស្សដែលមានចំណេះដឹង ផ្ទាល់អំពីកន្លែងរស់នៅរបស់គាត់។

លោក Ma អាយុ ៥៨ ឆ្នាំ បានបាត់ខ្លួនយ៉ាងយូរពីទិដ្ឋភាពសាធារណៈចាប់តាំងពីលោកបានរិះគន់និយតករចិនក្នុងឆ្នាំ ២០២០ ដោយចោទប្រកាន់ធនាគារ ដែលគ្រប់គ្រងដោយរដ្ឋថា មាន “ចិត្តគំនិតហាងបញ្ចាំ” និងអំពាវនាវឱ្យអ្នកលេងថ្មី ក្លាហានដែលអាចពង្រីកឥណទាន ដល់អ្នកក្រីក្រ។

ចាប់តាំងពីពេលនោះមក ទាំងក្រុមហ៊ុនដែលលោកបានបង្កើត គឺក្រុមហ៊ុន Ant និងក្រុមពាណិជ្ជកម្មអេឡិចត្រូនិក Alibaba បានប្រឈមមុខនឹង ឧបសគ្គជាបន្តបន្ទាប់៕
ប្រែសម្រួលៈ ណៃ តុលា

To Top