ព័ត៌មានអន្តរជាតិ

អាមេរិក នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ ​នៃ​កិច្ច​ប្រជុំ​កំពូល ​ប្រជាធិបតេយ្យ ​លើក​ទី​២ នៅ​ខែ​មីនា

វ៉ាស៊ីនតោន ៖ រដ្ឋបាលអាមេរិករបស់ប្រធានាធិបតីលោក ចូ បៃដិន បានឲ្យដឹងថា ខ្លួននឹងធ្វើជាម្ចាស់ ផ្ទះជាមួយកូរ៉េខាងត្បូង និងប្រទេសដទៃទៀតនូវ “កិច្ចប្រជុំកំពូលប្រជាធិបតេយ្យ” លើកទីពីរ នៅចុងខែមីនា ដើម្បីលើកកម្ពស់តម្លៃ ប្រជាធិបតេយ្យ លើរបបផ្តាច់ការ នៃប្រទេសដូចជារុស្ស៊ី និងចិន។

កិច្ចប្រជុំកំពូលបែបនេះ ជាលើកដំបូងត្រូវបានធ្វើឡើងនៅក្នុងខែធ្នូ ឆ្នាំមុន ក្នុងទម្រង់និម្មិត ជាមួយនឹងការអញ្ជើញរបស់តៃវ៉ាន់ បានជំរុញឱ្យមានភាពតានតឹង រវាងសហរដ្ឋអាមេរិក និងចិន ខណៈដែលទីក្រុងប៉េកាំង ចាត់ទុកកោះប្រជាធិបតេយ្យ ដែលគ្រប់គ្រង ដោយខ្លួនឯងថា ជាទឹកដីរបស់ខ្លួន។

អ្នកអញ្ជើញនៅក្នុងកិច្ចប្រជុំកំពូល រយៈពេលពីរថ្ងៃខាងមុខនេះ ចាប់ពីថ្ងៃទី២៩ ខែមីនា មិនទាន់ត្រូវបានផ្តល់ជូននៅឡើយទេ ដោយមេដឹកនាំ ពិភពលោករំពឹងថា នឹងប្រមូលផ្តុំជាទម្រង់និម្មិត អមដោយការប្រមូលផ្តុំកូនកាត់ នៅក្នុងប្រទេសនីមួយៗជាមួយតំណាងមកពីរដ្ឋាភិបាល សង្គមស៊ីវិល និងវិស័យឯកជនទៅកាន់សេតវិមាន។

អភិបាលកិច្ចប្រកបដោយតម្លាភាព និងគណនេយ្យភាព នៅតែជាមធ្យោបាយដ៏ល្អបំផុតក្នុងការផ្តល់នូវភាពរុងរឿង និងសន្តិភាពយូរអង្វែង ដែលជាសេចក្តីថ្លែងការណ៍រួម របស់ប្រទេសទាំង៥ ដើម្បីធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍នេះ ដែលរួមមានកូស្តារីកា ហូឡង់ និងសំប៊ីផងដែរ។

ផ្ទាំងពាណិជ្ជកម្ម

ក្រុម​សហ​ម្ចាស់​ផ្ទះ​ចម្រុះ​ក្នុង​តំបន់ “គូស​បញ្ជាក់​ថា​តម្លៃ​ប្រជាធិបតេយ្យ គឺ​ជា​ក្តី​ប្រាថ្នា​សកល​រួម និង​ការ​ទទួល​ខុស​ត្រូវ​រួម​ជា​សាកល​មួយ” លេខាធិការ​សារព័ត៌មាន​សេតវិមាន Karine Jean-Pierre បាន​ប្រាប់​អ្នក​យក​ព័ត៌មាន។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូល អ្នកចូលរួមនឹង “បង្ហាញពីវឌ្ឍនភាព” លើការប្តេជ្ញាចិត្តដែលបានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលលើកដំបូង និង “បញ្ជាក់សារជាថ្មីអំពីភាពរឹងមាំ នៃគំរូលទ្ធិប្រជាធិបតេយ្យ និងសកម្មភាពរួម ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈម ដែលមិនធ្លាប់មានពីមុនមក នៃសម័យកាលរបស់យើង”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top