ព័ត៌មានអន្តរជាតិ

ប្រទេសហ្វាំងឡង់ ផ្តល់ការបណ្តុះបណ្តាល ទាហានអ៊ុយក្រែន ក្នុងសង្គ្រាមរដូវរងា ប្រឆាំងនឹងរុស្ស៊ី

ហ្វាំងឡង់៖ ប្រធានាធិបតីហ្វាំងឡង់លោក Sauli Niinistö បានឲ្យដឹងថា ប្រទេសរបស់លោក អាចផ្តល់ការហ្វឹកហ្វឺន ដល់កងកម្លាំងអ៊ុយក្រែន ដែលពួកគេត្រូវការ ដើម្បីទប់ទល់នឹងការឈ្លានពាន របស់រុស្ស៊ី។

បន្ទាប់ពីបានសង្កេតមើលសមយុទ្ធកងទ័ពហ្វាំងឡង់នៅ North Karelia លោក Niinistö បានផ្តល់យោបល់ថា ហ្វាំងឡង់ អាចជួយដល់កិច្ចខិតខំប្រឹងប្រែងសង្រ្គាមរបស់អ៊ុយក្រែន ដោយប្រាប់អ្នកសារព័ត៌មានថា ខ្លួននឹងបម្រុងទុកឧបករណ៍យោធា ដែលខ្លួនកំពុងបញ្ជូនទៅទីក្រុងគៀវ ជាមួយនឹងការបណ្តុះបណ្តាល ដែលត្រូវការដើម្បីធ្វើប្រតិបត្តិការវា។

លោក Niinistö បានឲ្យដឹងកាលពីថ្ងៃអង្គារថា “ជាការពិតណាស់ ការបណ្តុះបណ្តាលលើទាំងនេះអាចជាការសមរម្យណាស់” សារព័ត៌មានហ្វាំងឡង់ YLE បានរាយការណ៍ថា “យើងដឹងពីរបៀបប្រើពួកវា” ។

លោក Niinistö បានសង្កេតមើលសមយុទ្ធ Kontio 22 របស់ប្រទេសរបស់លោក ដែលបានចាប់ផ្តើមកាលពីសប្តាហ៍មុន និងបានបញ្ចប់កាលពីថ្ងៃសុក្រ ហើយបានចូលរួមជាមួយកងទ័ពដែលធ្វើការជាមួយកងទ័ពអាកាសហ្វាំងឡង់ និងកងទ័ពការពារព្រំដែន។

ការអត្ថាធិប្បាយរបស់គាត់កើតឡើងនៅពេលដែលសង្រ្គាមឈានចូលរដូវរងា ចំពេលមានភាពមិនប្រាកដប្រជាអំពីអ្វីដែលអាកាសធាតុត្រជាក់នឹងមានន័យ សម្រាប់អរិភាព។

ប្រធានអង្គការណាតូ លោក Jens Stoltenberg បានព្រមានកាលពីថ្ងៃអង្គារថា រុស្ស៊ីកំពុងប្រើប្រាស់រដូវរងាជា “អាវុធនៃសង្គ្រាម” បន្ទាប់ពីការវាយប្រហារប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែន ដែលលោករំពឹងថា រុស្ស៊ីនឹងឈានជើងឡើង ព្រោះវាពិតជាបរាជ័យ នៅលើសមរភូមិ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top