បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា អង្គការសហប្រជាជាតិ ទទួលបន្ទុកមនុស្សធម៍ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានអះអាងថា មនុស្សប្រមាណជា ២២២លាននាក់នៅជុំវិញពិភពលោក កំពុងរស់នៅដោយភាពអត់ឃ្លាន ដែលចាំបាច់យូអិនត្រូវតែបង្កើត យុទ្ធនាការស្វែងរកកញ្ចប់ថវិកាមនុស្សធម៍ ឲ្យបានយ៉ាងហោចណាស់ ៥១,៥ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៣ខាងមុខនេះ។
The Global Humanitarian Overview (GHO) បានបើកឲ្យដំណើរការភាពជាដៃគូគ្នា រវាងយូអិននិងដៃគូជាអង្គការមិនមែន រដ្ឋាភិបាលនិងដៃគូផ្សេងទៀត ដើម្បីធ្វើកិច្ចការងារនេះ ជាពិសេសជាមួយនឹងការិយាល័យ អង្គការសហប្រជាជាតិសម្រាប់ការ សម្របសម្រួលកិច្ចការមនុស្សធម៌ OCHA ផងដែរ។

ការិយាល័យទទួលបន្ទុកកិច្ចការងារនេះ បានបញ្ជាក់ថា៖ មនុស្សយ៉ាងហោចណាស់ ២២២លាននាក់ មកពីបណ្តាប្រទេសចំនួន៥៣ នឹងត្រូវជួបបញ្ហាអត់អាហារទទួលទាន និងអស្ថេរភាពស្បៀងអាហារ នៅត្រឹមចុងឆ្នាំ២០២២នេះ ហើយបន្តថាក្នុងនោះ ៤៥លាននាក់ កំពុងស្ថិតនៅក្នុងភាពអត់ឃ្លានខ្លាំង ៕
ប្រែសម្រួល៖ ស៊ុន លី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
