ព័ត៌មានអន្តរជាតិ

ក្រុមមេបញ្ជាការរុស្ស៊ីជាច្រើននាក់ និងបុគ្គលសំខាន់ៗ ធ្វើដំណើរមកដល់ ប្រទេសបេឡារូស

បរទេស៖ យន្តហោះដឹកអ្នកដំណើរប្រភេទ Tu-154M មួយគ្រឿងដែលត្រូវបានកាសែតបរទេស ចេញផ្សាយថា បានដឹកក្រុមគណប្រតិភូមួយក្រុម ដែលមានទាំងមេបញ្ជាការយោធាច្រើនរូប របស់ប្រទេសរុស្សីផងនោះ បានធ្វើដំណើរមកដល់ប្រទេសបេឡារូស នៅក្នុងមូលដ្ឋានទ័ពអាកាស Machulishchy ក្នុងទីក្រុងក្បែរទៅនឹងរដ្ឋធានី Minsk។

ទោះបីជាយ៉ាងណាក្តីមិនមាន ព័ត៌មានណាផ្សេងដែលបានបញ្ជាក់ អំពីជំនួបលើកនេះ ឬមេបញ្ជាការយោធារូបណាខ្លះ ដែលបានចូលរួមការបំពេញទស្សនកិច្ចនេះទេ ឬសូម្បីតែវិដេអូនិងរូបភាព ដែលអាចបញ្ជាក់បានថា ពួកគេនឹងត្រូវជួបជាមួយនឹង ប្រធានាធិបតីបេឡារូសលោក Alexander Lukashenko នោះដែរ។

ក្រោយមកយន្តកម្រិត VIP របស់រដ្ឋាភិបាលរុស្សីមួយគ្រឿងទៀត បានធ្វើដំណើរមកដល់ដែនអាកាស របស់ប្រទេសបេឡារូសផងដែរ និងហោះឆ្ពោះទៅកាន់ទីក្រុង Minsk ទាំងដែលមិនមានអ្នកដឹងដែរថា តើក្រុមបុគ្គលសំខាន់ៗ ទាំងនោះគឺជាអ្នកណា ៕

ប្រែសម្រួល៖ ស៊ុន លី

To Top