ព័ត៌មានអន្តរជាតិ

វិមានក្រឹមឡាំង ឆ្លើយតបថា លក្ខខណ្ឌរបស់លោក Biden សម្រាប់កិច្ចចរចា សន្តិភាពអ៊ុយក្រែន មិនអាចទទួលយកបាន

បរទេស៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសរុស្ស៊ីចងតបានផ្លូវផ្នែកការទូតឆ្ពោះទៅរកការដោះស្រាយវិបត្តិនៅអ៊ុយក្រែន ប៉ុន្តែនឹងមិនយល់ព្រមចំពោះលក្ខខណ្ឌ ជាមុនរបស់សហរដ្ឋអាមេរិក សម្រាប់ការចរចានោះទេ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា លោក Dmitry Peskov បាននិយាយថា ការទាមទារ របស់ប្រធានាធិបតីអាមេរិក Joe Biden ថា “ការពិភាក្សានឹងអាចធ្វើទៅបាន លុះត្រាតែប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ចាកចេញពីអ៊ុយក្រែន” នោះ គឺជាអ្វីដែលទីក្រុងម៉ូស្គូនឹងមិនទទួលយកនោះទេ។

លោក Peskov បានពន្យល់ថា “ប្រតិបត្តិការយោធាពិសេសនៅតែបន្ត ហើយថាលោកប្រធានាធិបតី ពូទីន គឺនៅ ហើយនឹងបើកចំហ សម្រាប់ការទំនាក់ទំនង សម្រាប់កិច្ចពិភាក្សា។ ប្រាកដណាស់ ផ្លូវដែលពេញចិត្ត សម្រាប់ការធានាផលប្រយោជន៍ របស់យើង គឺការទូតដោយសន្តិវិធី” ។

ផ្ទាំងពាណិជ្ជកម្ម

លោកបានឆ្លើយតបទៅនឹងសំណួរអំពីសេចក្តីថ្លែងការណ៍ដែលលោក Biden បានធ្វើកាលពីថ្ងៃព្រហស្បតិ៍ ក្នុងអំឡុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយលោកប្រធានាធិបតីបារាំង Emmanuel Macron ដែលមកទស្សនកិច្ច។

លោក Biden បាន​អះអាង​ថា “ខ្ញុំ​បាន​ត្រៀម​ខ្លួន​និយាយ​ជាមួយ​លោក​ពូទីន ប្រសិន​បើ​តាម​ពិត​មាន​ការ​ចាប់​អារម្មណ៍​ ចំពោះ​គាត់​ដែល​សម្រេច​ចិត្ត​ថា​ គាត់​កំពុង​ស្វែង​រក​វិធី​ដើម្បី​បញ្ចប់​សង្គ្រាម តែលោក​មិន​ទាន់​បាន​ធ្វើ​បែប​នេះ​នៅ​ឡើយ​ទេ»។ មធ្យោបាយ​តែ​មួយ​គត់ ​សម្រាប់​សង្គ្រាម​នេះ​ ដើម្បី​បញ្ចប់​គឺ​ជា​វិធី​សមហេតុផល ​គឺ​លោក Putin ដើម្បី​ដក​ខ្លួន​ចេញ​ពី​អ៊ុយក្រែន៕

ប្រែសម្រួលៈ ណៃ តុលា

To Top