ព័ត៌មានអន្តរជាតិ

សកម្មភាពតាំងពិព័រណ៍ និងដាក់បញ្ចាំងនៃ “មហោស្រពភាពយន្តឯកសារនិងរូបភាពរបស់ចិន” ប្រារព្ធធ្វើដោយជោគជ័យនៅទីស្នាក់ការទូទៅរបស់អង្គការយូណេស្កូ

  ថ្ងៃទី៣ ខែធ្នូ តាមម៉ោងក្រុងប៉េកាំង អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន សហការជាមួយគណៈប្រតិភូចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការយូណេស្កូ បានរៀបចំធ្វើសកម្មភាពតាំងពិព័រណ៍និងដាក់បញ្ចាំងនៃ“មហោស្រពភាពយន្តឯកសារនិងរូបភាពរបស់ចិន” នៅទីស្នាក់ការទូទៅរបស់អង្គការយូណេស្កូ ដើម្បីធ្វើបទបង្ហាញពីទស្សនៈស្តីពីសហគមន៍រួមវាសនារបស់មនុស្សជាតិ និងរឿងរ៉ាវអំពីការធ្វើទំនើបកម្មតាមបែបផែនចិន ។

ក្នុងសកម្មភាពតាំងពិព័រណ៍និងដាក់បញ្ចាំងដែលប្រារព្ធធ្វើនៅទីស្នាក់ការទូទៅរបស់អង្គការយូណេស្កូលើកនេះ បានដាក់បញ្ចាំងភាពយន្តឯកសាររបស់បណ្តាញទូរទស្សន៍សកលចិននៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ក្រោមចំណងជើងថា «ស្នាមជើងកាបូនរបស់មនុស្សជាតិ» ដែលបានបង្ហាញពីរឿងរ៉ាវរបស់ប្រជាជនចិនស្តីពី “ការជំរុញការអភិវឌ្ឍបៃតង និងជំរុញការរួមរស់នៅជាមួយគ្នាប្រកបដោយភាពចុះសម្រុងគ្នារវាងមនុស្សនិងធម្មជាតិ” ។ មន្ត្រីទូតនៃបណ្តាប្រទេសនានាប្រចាំជាអចិន្ត្រៃយ៍នៅអង្គការយូណេស្កូ និងភ្ញៀវកិត្តិយសដែលមកពីគ្រប់មជ្ឈដ្ឋានសង្គមបារាំង សរុបជាង៤រយរូប បានចូលរួមសកម្មភាពលើកនេះ ។

ក្នុងពេលថ្លែងសុន្ទរកថា លោក Shen Haixiong អគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានលើកឡើងថា ក្តីរំពឹងទុកចំពោះទំនុកចិត្តគ្នា សាមគ្គីគ្នា សន្តិភាពនិងវឌ្ឍនភាព ជាក្តីបំណងរួមរបស់ប្រជាជននៅលើពិភពលោកទាំងមូល ហើយក៏ជាគោលបំណងដើមរបស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ដើម្បីរៀបចំ“មហោស្រពភាពយន្តឯកសារនិងរូបភាពរបស់ចិន” លើកនេះផងដែរ ៕

To Top