ព័ត៌មានអន្តរជាតិ

អឺរ៉ុប នឹងធ្វើការសម្រេចចិត្តចុងក្រោយ ផែនការដាក់ទណ្ឌកម្មថ្មី ប្រឆាំងប្រទេសរុស្ស៊ី

បរទេស៖ យោងតាមការចេញផ្សាយរបស់ The Politico កាលពីថ្ងៃចន្ទម្សិលមិញនេះ បានឲ្យដឹងថា មន្ត្រីរបស់សហភាពអឺរ៉ុបបានធ្វើការពិភាក្សាគ្នា ទៅលើបញ្ហាដាក់ទណ្ឌកម្មថ្មីប្រឆាំង ទៅនឹងប្រទេសរុស្សីជុំវិញ បញ្ហាជម្លោះនៅអ៊ុយក្រែន ហើយជឿជាក់ថា បញ្ជីឈ្មោះបុគ្គលនិងក្រុមហ៊ុនចំនួនជិត ២០០ នឹងត្រូវដាក់បញ្ចូលក្នុងទណ្ឌកម្មនេះ។

ប្រភពដដែលបានឲ្យដឹងទៀតថា បណ្តាក្រុមហ៊ុននិងបុគ្គលសំខាន់ៗទាំងនោះ មានទាំងអ្នកដែលមានប្រភពមកពី វិស័យឧស្សាហកម្មរបស់រុស្សី វិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ ព្រមទាំងវិស័យសារព័ត៌មាន មួយចំនួ​នផងដែរសរុប ១៨០ក្រុមហ៊ុននិងបុគ្គល។

កិច្ចប្រជុំដែលត្រូវបានធ្វើឡើង តាំងតែពីចុងសប្តាហ៍នឹងត្រូវឈាន ទៅដល់ការសម្រេចចិត្តចុងក្រោយ នូវកញ្ចប់ទណ្ឌកម្មថ្មីដែលជា ទណ្ឌកម្មលើកទី៩ ហើយប្រឆាំងទៅនឹងប្រទេសរុស្សី ចាប់តាំងតែពីមានការលុកលុយ ទៅក្នុងប្រទេសអ៊ុយក្រែន។

ផ្ទាំងពាណិជ្ជកម្ម

ទោះបីជាយ៉ាងណាក្តី មន្ត្រីមិនបញ្ចេញឈ្មោះរបស់អឺរ៉ុប បានអះអាងថា ការសម្រេចចិត្តនឹងអាចធ្វើឡើង យ៉ាងឆាប់រហ័សបំផុត នៅមុនពេលសប្តាហ៍ក្រោយដែល ជាកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេស របស់សហភាពអឺរ៉ុប ៕

ប្រែសម្រួល៖ ស៊ុន លី

To Top