ព័ត៌មានអន្តរជាតិ

តំបន់មជ្ឈឹមបូព៌ា កំពុងព្រួយបារម្ភ ថាអាមេរិក អាចត្រូវបានអូសទាញ ឲ្យប្រើកងកម្លាំងយោធា នៅក្នុងប្រទេសអ៊ីរ៉ង់

ឡុងដ៌៖ ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង កំពុងដឹកនាំកិច្ចខិតខំប្រឹងប្រែងរបស់អឺរ៉ុប ដើម្បីលុបបំបាត់ការប្រឈមមុខដាក់គ្នា ខាងយោធាដែលអាចកើតមាន នៅក្នុងប្រទេសអ៊ីរ៉ង់ ដែលជារបៀបវារៈនៃ កិច្ចពិភាក្សារបស់លោកនៅទីក្រុងវ៉ាស៊ីនតោន កាលពីសប្តាហ៍មុន។

នៅទីនោះ លោកបានលើកឡើងម្តងទៀត នូវការព្រួយបារម្ភរបស់អឺរ៉ុបដែលថា សហរដ្ឋអាមេរិក អាចនឹងត្រូវអូសទាញឲ្យប្រើកងកម្លាំង ប្រឆាំងនឹងទីក្រុងតេអេរ៉ង់ ដោយរង់ចាំការដោះស្រាយ សំណួរនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ និងការរស់ឡើងវិញនៃ កិច្ចចរចានុយក្លេអ៊ែរ។

ទាំងអាមេរិក និងអឺរ៉ុបក៏មានការព្រួយបារម្ភអំពី រដ្ឋាភិបាលស្តាំនិយមរបស់លោក បេនចាមីន ណេតាន់យ៉ាហ៊ូ នៅក្នុងប្រទេសអ៊ីស្រាអែល ហើយផលប៉ះពាល់របស់វាមិនត្រឹមតែ សម្រាប់ប៉ាឡេស្ទីនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទាក់ទងនឹងការប្រឈមមុខដាក់គ្នាផ្នែកយោធាជាមួយអ៊ីរ៉ង់ ទាំងដោយផ្ទាល់ និងនៅក្នុងសង្វៀនប្រូកស៊ីដឹកនាំ ដោយប្រទេសស៊ីរីផងដែរ។

ហើយនៅក្នុងប្រទេសស៊ីរី មានការព្រួយបារម្ភរបស់រុស្ស៊ី ជុំវិញការប្ដេជ្ញាចិត្តរបស់តួកគីក្នុងការបង្កើត “តំបន់ការពារ” ដែលទាមទារឱ្យមានប្រតិបត្តិការជើងគោកយោធា ដែលអាចបង្កើនហានិភ័យដែលទីក្រុងមូស្គូ និងទីក្រុងតេអេរ៉ង់ ត្រូវធ្វើអន្តរាគមន៍ ដើម្បីការពាររបបនេះ។

ម៉្យាងវិញទៀត ការណ៍នេះបានបង្កឱ្យមានការព្រួយបារម្ភ នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន និងណាតូ ដែលមានការព្រួយបារម្ភ ក្នុងការរក្សាភាពស៊ីសង្វាក់គ្នានៃសម្ព័ន្ធភាព ដែលតួកគីជាសមាជិក និងផ្តោតលើអ៊ុយក្រែន។

ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសរបស់លោកមានបំណង បើកការវាយលុកលើមូលដ្ឋានយោធា នៅក្នុងប្រទេសស៊ីរី ដើម្បីបង្កើតតំបន់ការពារនៅលើទឹកដីស៊ីរី ដែលអនុវត្តដោយកងកម្លាំងតួកគី ដើម្បីកម្ចាត់គ្រោះថ្នាក់ពី “ការគំរាមកំហែងភេរវកម្ម” ឆ្លងកាត់ព្រំដែន។

ខណៈពេលដែលអ៊ីរ៉ង់ ហាក់ដូចជាត្រៀមខ្លួនរួចជាស្រេច ដើម្បីទទួលយកតួនាទីធំជាង នៅក្នុងប្រទេសស៊ីរីតាមតម្រូវការ ដើម្បីការពាររដ្ឋាភិបាលរបស់ ប្រធានាធិបតីស៊ីរីលោក Bashar Al Assad ការគំរាមកំហែងរបស់លោក Erdogan បានធ្វើឱ្យទីក្រុងម៉ូស្គូ ស្ថិតក្នុងស្ថានភាពប្រឈមមួយ។

ការបរាជ័យក្នុងការការពារសម្ព័ន្ធមិត្តរបស់ខ្លួន របបស៊ីរីអាចបង្ហាញភាពទន់ខ្សោយ ប៉ុន្តែការចាត់វិធានការណាមួយ ដើម្បីធ្វើផ្ទុយពីនេះ អាចនឹងធ្វើឱ្យរុស្ស៊ីកាន់តែរឹងមាំ នៅក្នុងជម្លោះស៊ីរីបន្ថែមទៀត ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top