ព័ត៌មានអន្តរជាតិ

លោក Zelensky បំពេញទស្សនកិច្ច ទៅកាន់តំបន់ប្រយុទ្ធជួរមុខ គ្រោះថ្នាក់បំផុតនៅ Donetsk

បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានធ្វើដំណើរទៅបំពេញទស្សនកិច្ច ទៅកាន់ទីតាំងយោធាដែល ស្ថិតនៅភាគខាងកើតនៃតំបន់ Donetsk ដែលកន្លងមករុស្សីធ្លាប់បាន ធ្វើប្រជាមតិដើម្បីដាក់បញ្ចូលវាជា តំបន់ក្រោមការគ្រប់គ្រងរបស់ខ្លួន។

ទីតាំងជាច្រើនជាពិសេសតំបន់ជុំវិញទីក្រុង Bakhmut ដែលពេលនេះគឺជា តំបន់ប្រយុទ្ធដ៏សំខាន់មួយរបស់ កងកម្លាំងអ៊ុយក្រែន ក្នុងផែនការដណ្តើមយកទីតាំង មួយចំនួនក្នុងទីក្រុង Kherson មកវិញនិងបានជោគជ័យ តាំងតែពីខែមុនមកម្ល៉េះ។

លោក Zelensky បានថ្លែងថា៖ទីតាំងនេះគឺជា គោលដៅដែលមានភាពលំបាក ជាងគេបំផុតក្នុងការការពារ ហើយមិនត្រឹមតែភាគខាងកើតនោះទេ ប៉ុន្តែយើងនឹងត្រូវចាំបាច់ការពារ នៅក្នុងតំបន់ទាំងអស់របស់រដ្ឋនេះ។

គួរឲ្យដឹងដែរថាក្រៅតែពី Crimea ប្រទេសរុស្សីនិងកងកម្លាំងប្រយុទ្ធគាំទ្រ ពីក្រោយរបស់ខ្លួនជាច្រើនទៀត បានគ្រប់គ្រងតំបន់ជាច្រើនរបស់ Donetsk ចាប់តាំងតែពីឆ្នាំ២០១៤មកម្ល៉េះ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top