ព័ត៌មានអន្តរជាតិ

ទណ្ឌកម្មរបស់លោកខាងលិច នឹងមិនធ្វើឲ្យតំរូវការប្រេង របស់រុស្ស៊ីធ្លាក់ចុះឡើយ

បរទេស៖ ឧបនាយករដ្ឋមន្ត្រីរុស្សីលោក Aleksandr Novak កាលពីថ្ងៃអង្គារម្សិលមិញនេះ បានលើកឡើងថា ប្រេងរបស់រុស្សីនឹងស្ថិតនៅក្នុង កម្រិតដែលមានតំរូវការខ្លាំងជានិច្ច ទោះបីជាលោកខាងលិច ជាពិសេសអឺរ៉ុបនិងអាមេរិក បានព្យាយាមបន្ថែមដាក់ការទណ្ឌកម្ម មកលើការនាំចេញរបស់រុស្សីក្តី។

សេចក្តីថ្លែងការណ៍របស់ លោកឧបនាយករដ្ឋមន្ត្រីបានធ្វើឡើង នៅក្រោយពេលដែលអឺរ៉ុប បានប្រកាសដាក់ទណ្ឌកម្មថ្មីមួយទៀត ប្រឆាំងទៅនឹងការនាំចេញប្រេងឆៅ របស់រុស្សីដើម្បីធ្វើយ៉ាងណាឲ្យតម្លៃប្រេង របស់រុស្សីធ្លាក់ចុះមកត្រឹមតែ ៦០ដុល្លារ
ក្នុងមួយបារ៉ែលដែលការសម្រេចចិត្ត ចុងក្រោយនេះបានទទួលការគាំទ្រយ៉ាងខ្លាំង ពីសំណាក់បណ្តាប្រទេសសមាជិករបស់ G7 ។

យោងតាមការបញ្ជាក់បន្ថែម ដោយលោកឧបនាយករដ្ឋមន្ត្រី Novak បានឲ្យដឹងទៀតថាប្រភេទនៃ ការរំខានក្នុងទីផ្សារបែបនេះ នឹងអាចធ្វើឲ្យមានផលប៉ះពាល់ ដល់ដំណើរការការងាររបស់ក្រុមហ៊ុន និងការលក់របស់រុស្សី ពិតមែនប៉ុន្តែរដ្ឋាភិបាល
ទីក្រុងមូស្គូបានចាត់ទុកវាថា មិនមែនជាបញ្ហាធំដំសម្រាប់ប្រទេសឡើយ។

លោកបន្តថា៖ ការប្រើប្រាស់ជាសកល កំណើនសេដ្ឋកិច្ចក្នុងពិភពលោក ត្រូវការចាំបាច់នូវធនធានថាមពល។ បច្ចុប្បន្ននេះមិនមានប្រេងច្រើនទេ នៅលើពិភពលោកហើយប្រេងរុស្ស៊ី តែងតែមានហើយនឹងមាន តម្រូវការជានិច្ចទោះបីជា ខ្សែសង្វាក់ផ្គត់ផ្គង់នឹង
មានការផ្លាស់ប្តូរក្តី ៕

ប្រែសម្រួល៖ ស៊ុន លី

To Top