បរទេស៖ថ្លែងទៅកាន់ក្រុមប្រឹក្សានៃអង្គការសង្គមស៊ីវិល និងក្រុមសិទ្ធមនុស្សកាលពីថ្ងៃពុធម្សិលមិញនេះប្រធានាធិបតីរុស្សីលោក Vladimir Putin បានធ្វើការឆ្លើយតបទៅនឹងសំណួរអំពីស្ថានភាពនៃប្រតិបត្តិការយោធារុស្សីនៅក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងតែពីខែកុម្ភៈ។
លោកប្រធានាធិបតីរុស្សីរូបបានលើកឡើងថា ប្រតិបត្តិការយោធាក្នុងអ៊ុយក្រែន នឹងចំណាយពេលបន្ថែមទៀត ក្នុងពេលនេះពីព្រោះថា រុស្សីចាំបាច់ត្រូវតែទទួលបានជោគជ័យ ទៅលើអ្វីដែលខ្លួនចង់បានជាមុនសិនដែល វាត្រូវការចំណាយពេលហើយទោះបីជាយ៉ាងណាក្តីចំណុចខ្លះរុស្សី គឺបានទទួលលទ្ធផល គាប់ប្រសើររួចទៅហើយ។
លោក Putin បានថ្លែងបែបនេះថា៖ ជាការពិតណាស់ប្រតិបត្តិការនេះប្រហែលជាត្រូវការពេលវេលា ដំណើរការយូរបន្តិច។សង្គ្រាមដែលចាប់ផ្តើម តាំងតែពីឆ្នាំ២០១៤ នៅពេលដែលសហរដ្ឋអាមេរិកចាប់ផ្តើមគាំទ្រពីក្រោយក្រុមជាតិនិយមដើម្បីធ្វើរដ្ឋប្រហារនៅក្នុងទីក្រុងគៀវ ដែលវាបានធ្វើឲ្យរុស្សី មានជម្រើសតិចតួចណាស់ដើម្បីធ្វើការវាយប្រហារចូលអ៊ុយក្រែនដើម្បីការពារតំបន់ Donetsk និង Lugansk៕
ប្រែសម្រួល៖ស៊ុនលី