ព័ត៌មានអន្តរជាតិ

ប៉ាគីស្ថាន ចោទក្រុមតាលីបង់ថា បានវាយប្រហារទៅលើទីក្រុង តាមព្រំដែនសម្លាប់មនុស្សជាច្រើននាក់

បរទេស៖មន្ត្រីយោធារបស់ប្រទេសប៉ាគីស្ថាន កាលពីថ្ងៃម្សិលមិញនេះបានអះអាងថា​ ក្រុមកងកម្លាំងតាលីបង់ បានបើកប្រតិបត្តិការវាយប្រហារ នៅក្នុងទីក្រុងក្បែរព្រំដែន Chaman ដែលបានបណ្តាលឲ្យមានអ្នកស្លាប់ ដល់ទៅ៦នាក់ និងកំពុងបង្កឲ្យមានភាពតានតឹង សាជាថ្មីរវាងភាគីទាំងពីរ។

នៅក្នុងសេចក្តីថ្លែងការណ៍ ដោយកងកម្លាំងប៉ាគីស្ថាន បានបញ្ជាក់ទៀតថា ក្រៅពីអ្នកបាត់បង់ជីវិត៦នាក់ហើយនោះ ក៏មានអ្នករបួសប្រមាណជា ១៧នាក់ផ្សេងទៀតផងដែរ ខណៈដែលប្រភពខ្លះបានអះអាងថា អ្នករបួសបានកើនឡើង ទៅដល់២៧នាក់។

ទោះបីជាយ៉ាងណាក្តីប៉ាគីស្ថានបានបញ្ជាក់ថា បានធ្វើការឆ្លើយតបទៅនឹង ការវាយប្រហារលើកនេះផងដែរ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលំអិតឡើយ ដោយក្នុងនោះអ្នកនាំពាក្យ របស់រដ្ឋាភិបាលអាហ្គានីស្ថាន បានប្រកាសថាប៉ាគីស្ថាន បានសម្លាប់ក្រុមអ្នកប្រយុទ្ធរបស់តាលីបង់ បានម្នាក់និងរបួសមនុស្ស១០នាក់ នៅក្នុងហេតុការណ៍ប៉ះទង្គិចគ្នាលើកនេះ៕ ប្រែសម្រួល៖ស៊ុនលី

To Top